ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា៖ សារព័ត៌មានថៃផ្សាយ​បំភ្លើស និងគ្មានក្រមសីលធម៌ ទាក់ទងនៅតំបន់មុំបី

18 ម៉ោង មុន

ខេត្តសៀមរាប៖ ​ឯកឧត្តម​ នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ដោយផ្ទាល់ទៅកាន់អ្នកសារព័ត៌មានថាសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ បំភ្លើស និងបំប៉ោងហួសពីការពិត ដែលបង្កឱ្យមានការយល់ច្រឡំ។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងថ្ងៃទី១…

ខេត្តសៀមរាប៖ ​ឯកឧត្តម​ នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ដោយផ្ទាល់ទៅកាន់អ្នកសារព័ត៌មានថាសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ បំភ្លើស និងបំប៉ោងហួសពីការពិត ដែលបង្កឱ្យមានការយល់ច្រឡំ។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងថ្ងៃទី១ នៃសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រារព្ធធ្វើឡើងនៅលើទឹកដីអង្គរ ខេត្តសៀមរាប​ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

​យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានថៃកន្លងមក ​ជាឧទាហរណ៍ជាក់ស្តែងថា ករណីការសម្រួលកងកម្លាំងនៅតំបន់មុំបី (ថ្ងៃទី៨ ខែមិថុនា)​ ដោយសារព័ត៌មានថៃ ជាពិសេសសារព័ត៌មាន​ ថៃស៊ុត​ បានផ្សព្វផ្សាយថា កងទ័ពកម្ពុជាបានដកទ័ព។
ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាការបំភ្លៃព័ត៌មានខុសពីការពិត ដែលធ្វើឱ្យមានការយល់ច្រឡំជាសាធារណៈ។

ជាមួយគ្នានេះឯកឧត្តមក៏បានកត់សម្គាល់ឃើញថា មានករណីជាច្រើនទៀតដែលប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ក និងសាងបញ្ហាដោយការផ្សាយព័ត៌មានមិនច្បាស់លាស់ បំភ្លៃ បំភ្លើសទៅលើហេតុការណ៍មួយចំនួន ដែលនាំឱ្យមានការយល់ច្រឡំជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ពីគោលបំណងនៃការរិះគន់នេះ ដោយស្នើសុំទៅភាគីថៃ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយថៃ ឱ្យ​ប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈ​ឱ្យបានត្រឹមត្រូវ។ ការផ្សព្វផ្សាយត្រូវតែ ​ប្រកាន់សច្ចភាពព័ត៌មាន​ និង​ភាពត្រឹមត្រូវរបស់ព័ត៌មាន​។

ឯកឧត្តមបានសង្កត់ធ្ងន់ថា​ លោកមិនបានបង្រៀនអ្នកសារព័ត៌មានថៃទេ ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ជាពិសេសការប្រើប្រាស់នូវពាក្យបំភ្លៃ បំប៉ោងព័ត៌មាន តាមរយៈការបង្កើតព័ត៌មានដោយបំភ្លៃ បំភ្លើស បំភាន់ព័ត៌មានគឺមានច្រើនដែលធ្វើឱ្យការផ្សព្វផ្សាយរបស់គាត់នេះអាចថាបំពេញចិត្តប្រជាជនរបស់គាត់។ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា តែងបានទទួលព័ត៌មានពិត ព័ត៌មានត្រឹមត្រូវតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា​។

ការផ្សព្វផ្សាយរបស់ភាគីថៃ គឺមិនត្រឹមត្រូវ និងប្រាសចាកពីការពិត ដែលសូម្បីតែពិភពលោកក៏បានមើលឃើញជាក់ស្តែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលផ្សព្វផ្សាយព័ត៌មានពិត ខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើកន្លងមក។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម​ នេត្រ ភក្ត្រា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ