ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ីហ្គេម២០២៥៖ កម្ពុជារំពឹង​ដណ្ដើមបានមេដាយជាច្រើនគ្រឿង ​​

10 ម៉ោង មុន

រាជធានីភ្នំពេញ៖ លោក វ៉ាត់ ចំរើន បានលើកឡើងថា អត្តពលិកដែលមានសមត្ថភាពល្អ និងមានក្ដីរំពឹងក្នុងការដណ្ដើមបានមេដាយ គឺជាជម្រើសអាទិភាពសម្រាប់ការជ្រើសរើសទៅស៊ីហ្គេម។ ដូច្នេះ លោកបានជំរុញឱ្យកីឡាករ…

រាជធានីភ្នំពេញ៖ លោក វ៉ាត់ ចំរើន បានលើកឡើងថា អត្តពលិកដែលមានសមត្ថភាពល្អ និងមានក្ដីរំពឹងក្នុងការដណ្ដើមបានមេដាយ គឺជាជម្រើសអាទិភាពសម្រាប់ការជ្រើសរើសទៅស៊ីហ្គេម។ ដូច្នេះ លោកបានជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងឱ្យបានខ្លាំងក្លា ដោយ​អ្នកធ្លាប់បាន​មេដាយសំរឹទ្ធ​យ៉ាងហោចណាស់ត្រូវព្យាយាមឱ្យបាន​មេដាយប្រាក់​។ ចំណែកអ្នកធ្លាប់បានមេដាយប្រាក់​ត្រូវព្យាយាមឱ្យបាន ​មេដាយមាស​។

ការថ្លែងនេះរបស់​លោក វ៉ាត់ ចំរើន​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​ក្នុងកិច្ចប្រជុំមួយជាមួយសហព័ន្ធកីឡាជាតិទាំង ៣៧ ដើម្បីពិភាក្សាលម្អិតអំពីដំណើរការជ្រើសរើសកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះក្នុងប្រទេសថៃ។

កិច្ចប្រជុំនោះមានគោលបំណងធានាថា ការត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេម ២០២៥ ដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សហព័ន្ធទាំងអស់នឹងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងរង់ចាំការណែនាំពីក្រសួង ក៏ដូចជាពីរាជរដ្ឋាភិបាល ក្នុងករណីមានបញ្ហាណាមួយកើតឡើង។ ដំណើរការរដ្ឋបាល ដូចជាការចុះឈ្មោះ គឺកំពុងដំណើរការជាធម្មតា។

កិច្ចប្រជុំនោះដែរក៏បានផ្ដោតសំខាន់លើការពិភាក្សាលម្អិតអំពី​លក្ខខណ្ឌ និងយន្តការនៃការជ្រើសរើសអត្តពលិក​។ ការជ្រើសរើសនឹងផ្អែកលើ ​សមត្ថភាព និងលទ្ធផលដែលទទួលបានពីការប្រកួតលើកមុនៗ​ព្រមទាំង ​លទ្ធភាពដែលអាចឆ្ពោះទៅដណ្ដើមបានមេដាយ​ក្នុងការប្រកួតនាពេលខាងមុខ។ គណៈកម្មការក៏បានជំរុញឱ្យអត្តពលិកទាំងអស់បន្តការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅនេះ​ និងដើម្បីលើកកម្ពស់កម្រិតសមត្ថភាពអត្តពលិកកម្ពុជាឱ្យកាន់តែប្រសើរឡើង៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ