ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.ក់​យន្ត​ហោះ​យោធា​បង់ក្លា​ដែស​ស្លា.ប់​១​៩​នាក់,​រ.បួ.ស​១៦៤​នាក់

5 ម៉ោង មុន

ទី​ក្រុង​ដាកា៖ ​​យន្ត​ហោះ​១​គ្រឿង​របស់​កង​ទ័ព​អាកាស​បង់​ក្លា​ដែស​​ធ្លាក់​​ទៅ​លើបរិវេណ​សា​លា​រៀន និង​សាកល​វិទ្យា​ល័យ​ពេទ្យ​មួយ​កន្លែង​នៃ​រដ្ឋ​ធានី​ដាកា​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​​១៩​នាក់ និង​​របួស​១៦៤​នាក់​។ ​នេះ​ជា​ប្រភេទ​យន្ត​ហោះ​​ហ្វឹក​ហ្វឺន​កង​ទ័ព​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេក​ទេស​បន្ទាប់​ពី​ហោះ​ឡើង​​បាន​តែ​បន្តិច​ប៉ុណ្ណោះ​។ យន្ត​ហោះ​ម៉ាក​អែហ្វ​៧​ប៊ី​ជី​អាយ (F-7 BGI)​ ១​​គ្រឿង​នេះ​បាន​ចាក​ចេញ​ពី​មូល​ដ្ឋាន​ទ័ព​អាកាស​​គួរ​មី​តូឡា (Kurmitola)​នៃ​រដ្ឋ​ធា​នី​ដាកា​​នៅ​ម៉ោង​​១:០៦​រសៀល​​។…

ទី​ក្រុង​ដាកា៖ ​​យន្ត​ហោះ​១​គ្រឿង​របស់​កង​ទ័ព​អាកាស​បង់​ក្លា​ដែស​​ធ្លាក់​​ទៅ​លើបរិវេណ​សា​លា​រៀន និង​សាកល​វិទ្យា​ល័យ​ពេទ្យ​មួយ​កន្លែង​នៃ​រដ្ឋ​ធានី​ដាកា​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​​១៩​នាក់ និង​​របួស​១៦៤​នាក់​។ ​នេះ​ជា​ប្រភេទ​យន្ត​ហោះ​​ហ្វឹក​ហ្វឺន​កង​ទ័ព​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេក​ទេស​បន្ទាប់​ពី​ហោះ​ឡើង​​បាន​តែ​បន្តិច​ប៉ុណ្ណោះ​។ យន្ត​ហោះ​ម៉ាក​អែហ្វ​៧​ប៊ី​ជី​អាយ (F-7 BGI)​ ១​​គ្រឿង​នេះ​បាន​ចាក​ចេញ​ពី​មូល​ដ្ឋាន​ទ័ព​អាកាស​​គួរ​មី​តូឡា (Kurmitola)​នៃ​រដ្ឋ​ធា​នី​ដាកា​​នៅ​ម៉ោង​​១:០៦​រសៀល​​។

មិន​យូរ​ប៉ុន្មាន​ យន្ត​ហោះ​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​មិន​ស្រួល​។ ​អ្នក​នាំ​ពាក្យ​យោធា​បង់​ក្លា​ដែស​​ថ្លែង​ថា​អាកាសយានិក​​សម្រេច​ចិត្ត​កាច់​ចង្កូត​យន្ត​ហោះ​ដើម្បី​បត់​ក្បាល​ថយ​ក្រោយ​វិញ​។ គាត់​ព្យាយាម​ធ្វើ​យ៉ាង​ណា​បើ​យន្ត​ហោះ​បាន​ជ្រុល​ធ្លាក់​ហើយ​​កុំ​ឱ្យ​ធ្លាក់​ទៅ​លើ​​ផ្ទះ​របស់​ប្រជា​ជន​ដែល​មាន​​មនុស្ស​រស់​នៅ​ច្រើន​។ ទោះ​បី​គាត់​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ​ក៏​ជា​ការ​ឥត​ប្រយោជន៍​។ នៅ​ទី​បំផុត យន្ត​ហោះ​ធ្លាក់​ទៅ​លើ​អគារ​កម្ពស់​២​ជាន់​នៃ​សាកល​វិទ្យាល័យ​ម៉ាល​ស្តូន (Milestone)​។

អ្នក​នាំ​ពាក្យ​ដដែល​នេះ​ប្រាប់​ថា​អាកាស​យានិក​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។ ឥឡូវ​នេះ គេ​បាន​បង្កើត​គណៈ​កម្ម​ការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ហើយ​។ យន្ត​ហោះ​ដែល​កើត​ហេតុ​ខាង​លើ​នេះ​ជា​ផលិត​ផល​របស់​ប្រទេស​ចិន​ដែល​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ចុង​ក្រោយ​​​។ បង់​ក្លា​ដែស​បាន​កុម្ម៉ង់​ទិញ​យន្ត​ហោះ​នេះ​ចំនួន​១៦​គ្រឿង​កាល​ពី​ឆ្នាំ​២០១១​ និង​ទទួល​បាន​គ្រប់​ចំនួន​នៅ​ឆ្នាំ​២០១៣​​។

តាម​រយៈ​វីឌីអូ​របស់​សាក្សី​ដែល​ថត​បាន​ក្រោយ​ពេល​ធ្លាក់​​ គេ​ឃើញ​ថា​យន្ត​ហោះ​ឆេះ​នៅ​ក្នុង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ក្បែរ​វាល​ខ្មៅ​មួយ​កន្លែង​ និង​បញ្ចេញ​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ អ្នក​រស់​នៅម្ដុំ​នោះ​បាន​ត្រឹម​​សម្លឹង​មើល​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ​ព្រោះ​ពួកគេ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​ក៏​មាន​កូន​សិស្ស​ថ្នាក់​ទី​បី​ម្នាក់​​ផង​ដែរ​។​​​មនុស្ស​បី​នាក់នៅ​ក្នុង​សាលា​នោះ​​​អាយុ​១២​ឆ្នាំ​ម្នាក់​ ១៤​ឆ្នាំ​ម្នាក់​ និង​៤០​ឆ្នាំ​ម្នាក់​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។

សាក្សី​ម្នាក់​ជា​គ្រូ​បង្រៀន​នៅ​សាលា​នេះ​ប្រាប់​ថា​​ខ្លួន​ទៅ​ដឹក​កូន​ពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ទើប​តែ​ជិះ​ដល់​របង​សាលា​ ខ្លួន​ទទួល​អារម្មណ៍​ថា​មាន​អ្វី​កើត​ឡើង​នៅ​ក្រោយ​ខ្នង​របស់​ខ្លួន​។ រំពេច​នោះ​ស្រាប់​តែ​ខ្លួន​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​កង​រំពង​តែ​ម្ដង​។ នៅ​ពេល​ខ្លួន​ក្រឡេក​មើល​ទៅ​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ និង​ផ្សែង​ខ្មៅ​ងងឹត​ហោះ​ហើរ​ទៅ​លើ​អាកាស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ