ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាង​កាយ គួរតែ​ធ្វើ​ម៉េច​ទៅ?

11 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាង​កាយ​។ តើ​មាន​អ្វី​ខ្លះទៅ0x017d7 អ្នក​គួរតែ​ព្យាយាម​ហាត់ប្រាណ ដូច​ជា ការ​ដើរ​លឿន រត់​យឺត ឬ​ហែល​ទឹកជា​ដើម​។ ការ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ទាំងនេះ អាច​ជួយ​ដុត​ខ្លាញ់​ក្នុង​រាង​កាយ​របស់​អ្នក​បាន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាង​កាយ​។ តើ​មាន​អ្វី​ខ្លះទៅ0x017d7

អ្នក​គួរតែ​ព្យាយាម​ហាត់ប្រាណ ដូច​ជា ការ​ដើរ​លឿន រត់​យឺត ឬ​ហែល​ទឹកជា​ដើម​។ ការ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ទាំងនេះ អាច​ជួយ​ដុត​ខ្លាញ់​ក្នុង​រាង​កាយ​របស់​អ្នក​បាន​។ ជា​ពិសេស អ្នក​គួរតែ​ចៀស​ពី​ការ​អង្គុយ​យូរ​មិន​ងើប ទើប​ខ្លាញ់​មិន​កក​ក្នុង​រាង​កាយ​ច្រើន​មិន​ងាយ​រំលាយ​។

អ្នក​គួរតែ​កែ​របប​អាហារ​របស់​អ្នក ដោយ​មិន​គួរ​ញ៉ាំ​ស្ករ បង្អែម អាហារ​បំពង​ខ្លាញ់ ភី​ហ្សា និង​ហាំ​ប៊ឺ​ហ្គឺ​ច្រើន​ឡើយ ព្រោះ​វា​សុទ្ធតែ​ជា​អាហារ​ដែល​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក​បាន​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​បន្លែ ផ្លែ​ឈើ ពពួក​សណ្តែក និង​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា សាច់​ទ្រូង​មាន់ សាច់​ត្រី និង​ផ​កិត​ផល​ធ្វើ​ពី​សណ្តែក ទើប​អាច​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក​បាន​។ ជា​ពិសេស អាហារ​ដែល​មាន​ប្រៃ​ខ្លាំង ក៏​គួរតែ​បន្ថយ​ញ៉ាំ​ផង​ដែរ​។

អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​មួយ​យប់​គួរតែ​គេង​បាន​ឲ្យ​គ្រប់​ពី​៧​ទៅ​៩​ម៉ោង ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក​។ ជា​ពិសេស មុន​ពេល​ចូល​គេង​មិន​គួរ​លេង​ទូរស័ព្ទ​ឡើយ វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​គេង​លក់​នោះ​ទេ​។ ដូចនេះ អ្នក​គួរតែ​សាង​ទម្លាប់​ល្អ​ក្នុង​ការ​គេង ទើប​សុខភាព​មិន​ងាយ​ជួបនឹង​បញ្ហា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ