ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះវីពផានឹងបញ្ចេញឫទ្ធិខ្លាំងនៅប្រទេសថៃប៉ុន្តែនឹងធ្លាក់ខ្សោយនៅកម្ពុជា

10 ម៉ោង មុន

ព្យះ​វី​ព​ផា នឹង​បញ្ចេញឫទ្ធិខ្លាំង​នៅ​ប្រទេស​ថៃ ដោយ​បង្ខំ​អោយ​មានការ​ប្រកាស​ត្រៀម ២៤​ម៉ោង​លើ​២៤​ម៉ោង ចំពោះ​គ្រោះ​មហន្តរាយ នៅ​ខេត្ត​ចំនួន​១០ និង​ទីក្រុង​បាងកក ។ ប៉ុន្តែ​ព្យុះ​នេះ​នឹង​មិន​ខ្លាំង​នៅ​កម្ពុជា​ឡើយ ។…

ព្យះ​វី​ព​ផា នឹង​បញ្ចេញឫទ្ធិខ្លាំង​នៅ​ប្រទេស​ថៃ ដោយ​បង្ខំ​អោយ​មានការ​ប្រកាស​ត្រៀម ២៤​ម៉ោង​លើ​២៤​ម៉ោង ចំពោះ​គ្រោះ​មហន្តរាយ នៅ​ខេត្ត​ចំនួន​១០ និង​ទីក្រុង​បាងកក ។ ប៉ុន្តែ​ព្យុះ​នេះ​នឹង​មិន​ខ្លាំង​នៅ​កម្ពុជា​ឡើយ ។

រូបតំណាងដោយ AI

សារព័ត៌មាន​ថៃ រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​ប្រាប់​អោយ​ត្រៀម ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ឆ្ល​យ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ណាមួយ ដែល​អាច​កើត​មាន​ឡើង​នៅ​ស​ប្តា​ហ៍​នេះ ។

តំបន់​ដែល​ដែល​អាច​រង​ផល​ប៉ះពាល់​រួម​មាន​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​១០ គឺ ខេត្ត Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphanburi, Ayutthaya, Lopburi, Pathum Thani, Nonthaburi, Samut Prakan ។ ប៉ុន្តែ​ព្យុះ​វី​ព​ផា​នេះ ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ ។

រូបតំណាងដោយ AI

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។

រូបតំណាងដោយ AI

ខ្យល់​បក់​មក​ពី​ទិសនិរតី និង​បស្ចិម​មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ