មន្ទីរពេទ្យកាល់ម៉ែតបានប្រកាស នាល្ងាចថ្ងៃទី២០ ខែកក្កដានេះថា ជំងឺគ្រុនឈាមជាទូទៅ តែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា ។
យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថា រដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ ។
រោគសញ្ញា៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺខ្លួន និងសាច់ដុំ
– ក្អួតចង្អោរ
– ស្នាមអុចក្រហមលើស្បែក
«ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។»
ចែករំលែកព័តមាននេះ