បន្ទាយមានជ័យ ៖ រយៈពេល៥ថ្ងៃ ពលរដ្ឋថៃចាកចេញពីកម្ពុជា មានចំនួន២.៥៦៣នាក់ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ក្រាបបទល្មើសល្បែ.ងអនឡាញខុសច្បាប់ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឃើញពលរដ្ឋថៃបានចាកចេញពីក្រុងប៉ោយប៉ែតទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលឈមច្រកខ្លងលឹកថៃ មានចំនួន២.៥៦៣នាក់ ក្នុងនោះមានស្រី១.៣៤៣នាក់ បើប្រៀបធៀប កាលពីមុខ មានពលរដ្ឋថៃដែលចេញពីកម្ពុជា១ថ្ងៃ១០០ទៅ២០០នាក់ ។

គួររំលឹកថា ៖ នៅពេលដែលពលរដ្ឋថៃចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសថៃវិញច្រើនខុសពីធម្មតា រយៈពេល៥ថ្ងៃនេះ មានចំនួន២.៥៦៣នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹកប្រទេសថៃ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាអោយអាជ្ញាធរខេត្ត.រាជធានីបង្ក្រាបបទល្មើសល្បែ.ងស៊ីសងអនឡាញខុសច្បាប់។

ជាក់ស្តែង ខេត្តបន្ទាយមានជ័យឃើញគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងចម្រុះបង្ក្រាបល្បែ.ងស៊ីសងអនឡាញខុសច្បាប់មាន២ករណី ឃាត់ខ្លួនបានជនបរទេស និងថៃចំនួន២៩៩នាក់ ស្រី៣នាក់ ក្នុងនោះមានជនជាតិចិន ២៨នាក់ ជនជាតិឥណ្ឌូនេស៊ី២៧១នាក់ ដែលបង្ក្រាប២ទីតាំងដោយឡែកគ្នា ។
ករណី១.នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចស្តង់តាងួនស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត បង្ក្រាបអគារ៣ជាន់៧០បន្ទប់ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ។ ករណីទី២.ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន២៨នាក់ ជនសង្ស័យទាំងនេះត្រូវបានអនុវត្តន៍តាមនីតិវិធីច្បាប់៕




ចែករំលែកព័តមាននេះ