ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តរងឥទ្ធិពលព្យុះទី៦ (វីពផា) ពីថ្ងៃ២១ ដល់២៣ កក្កដា ធ្វើឲ្យមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា បាន​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​៦ ​វី​ព​ផា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា បាន​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​៦ ​វី​ព​ផា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី ពី​ស្ថានភាព​ធាតុអាកាស នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​៦ ឈ្មោះ វី​ព​ផា (Wipha) T2506 ក្នុង​ឆ្នាំ​២០២៥ មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្យុះ វី​ព​ផា​នេះ ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ ។ ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។

ខ្យល់​បក់​មក​ពី​ទិសនិរតី និង​បស្ចិម​មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ ៖ នឹង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៥% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៧​ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​បស្ចិម​មាន​ល្បឿន​មធ្យម​៨​ម៉ែត្រ​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ