ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​លស់​ព្រលឹង,​យន្ត​ហោះ​របស់​អាមេរិក​ឆេះ​ម៉ា​ស៊ី​ន​កណ្ដាល​អាកាស

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ព្រលឹង​ចុង​សក់​ដោយ​សារ​ឧបទ្ទវ​ហេតុ​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​ទៀត​ហើយ​។ លើក​នេះ​កើត​ឡើង​ទៅ​លើ​យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​តា​ អ៊ែ​ឡាញ (Delta Airlines) របស់​អាមេរិក​។ យន្ត​ហោះ​នេះ​ត្រូវ​ចាក​ចេញ​ដំណើរ​ពី​​​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​​ (Los Angeles)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ព្រលឹង​ចុង​សក់​ដោយ​សារ​ឧបទ្ទវ​ហេតុ​ពាក់​ព័ន្ធ​នឹង​យន្ត​ហោះ​ទៀត​ហើយ​។ លើក​នេះ​កើត​ឡើង​ទៅ​លើ​យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​តា​ អ៊ែ​ឡាញ (Delta Airlines) របស់​អាមេរិក​។ យន្ត​ហោះ​នេះ​ត្រូវ​ចាក​ចេញ​ដំណើរ​ពី​​​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​​ (Los Angeles) រដ្ឋ​កាលី​ហ្វ័រញ៉ា ឆ្ពោះ​ទៅ​ទី​ក្រុង​អាត្លង់​តា (Atlanta) រដ្ឋ​ចរ​ចា​ (Georgia)។

​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​បាន​តែ​បន្តិច​ប៉ុណ្ណោះ​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​ម៉ាស៊ីន​យន្ត​ហោះ​ខាង​ឆ្វេង​​។​ នៅ​ពេល​មើល​ស្ថាន​ការណ៍​មិន​ស្រួល​ដូច្នេះ​ អាកាស​យានិក​ក៏​ប្រញាប់​កាច់​ចង្កូត​យន្ត​ហោះ​ដើម្បី​បត់​ក្បាល​ត្រឡប់​ថយ​ក្រោយ​​​វិញ​ជា​បន្ទាន់​​​​។ ​តាម​រយៈ​វី​ឌីអូ​ឃ្លីប​ដែល​អ្នក​សារ​ព័ត៌​មាន​​ទទួល​បាន​ គេ​ឃើញ​ថា​យន្ត​ហោះ​ឆេះ​ចេញ​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ខ្លាំង​គួរ​សម​ដែរ​។

ប៉ុន្តែ​លក្ខណៈ​ពិសេស​មួយ​របស់​យន្ត​ហោះ​នៅ​ត្រង់​ថា​ទោះ​បី​ឆេះ​ដល់​កម្រិត​ណា​ក៏​ដោយ​ យន្ត​ហោះ​មិន​ផ្ទុះ​ជា​ដាច់​ខាត​​​ កុំ​ឱ្យ​តែ​ប៉ះ​ទង្គិច​នឹង​អ្វី​មួយ​ ឬ​ហោះ​ទៅ​បក់​នឹង​អ្វី​មួយ​ទើបវា​​ផ្ទុះ​។ ជាក់​ស្ដែង​ យន្ត​ហោះ​ជប៉ុន​ឆេះ​កាល​ពី​ដើម​ឆ្នាំ​២០២៤​សុខ​ចិត្ត​ឆេះ​ទាល់​តែ​ខ្ទេច​រហូត​ដល់​ក្លាយ​ជា​ផេះ​។ ចំណែក​​​អ្នក​ដំណើរ​អាច​ជម្លៀស​ខ្លួន​ចេញ​​​ពី​យន្ត​ហោះ​ដោយ​សុវត្ថិ​ភាព​​។​

​ករណី​យន្ត​ហោះ​របស់​ដែល​តា​ អ៊ែ​ឡាញ ក្រោយ​ពេល​​មាន​ភ្លើង​ឆេះ​បែប​នេះ​ អាកាស​យានិក​ក៏បញ្ជា​យន្ត​ហោះ​​ម៉ាក​បូអ៊ីង​៧៦៧-៤០០​​នោះ​​ក្រឡឹង​មួយ​ជុំ​សិន​ដើម្បី​រក​ចំណុច​ដែល​ត្រូវ​ចុះ។​​ បន្ទាប់​មក​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​។ ​​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​រង់​ចាំ​ធ្វើ​អន្តរា​គមន៍​រួច​ជា​ស្រេច​។

​អ្នក​ដំណើរ និង​បុគ្គលិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​​ចុះ​ដល់​ដី​ និង​សុខ​សប្បាយ​គ្រប់​ៗ​គ្នា​ ​​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ​។​​ ​​អាជ្ញា​ធរ​អាកាស​ចរ​ណ៍​ស៊ីវិល​អាមេរិក​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​រក​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​ឆេះ​ម៉ាស៊ីន​យន្ត​ហោះនេះ​​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ