ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​ដោយ​សារ​លិ.ច​កាណូត​ទេស​ចរណ៍​វៀតណាម​កើន​ឡើង​ដល់​៣៨​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ហេតុ​ការណ៍​លិច​កាណូត​ទេស​ចរណ៍​វៀតណាម​នៅ​ឆក​សមុទ្រ​ហាឡុង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នោះ​ឥឡូវ​នេះ​កើន​ឡើង​ដល់​៣៨​នាក់​ហើយ​គិត​តែ​សាក​សព​ដែល​រក​ឃើញ​។ ជួយ​សង្គ្រោះ​បាន​​១​ចំនួន​​​។ ដូច្នេះ​​នៅ​បាត់​ខ្លួន​​១​ចំនួន​ទៀត​​​ មិន​ដឹង​ថា​ពួក​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ទេ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋាភិបាល​វៀត​ណាម​។ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ឥត​បាន​ឈប់​សម្រាក​ ឬ​ដេក​ពួន​អ្វី​ទេ​តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​។ ទន្ទឹម​នឹង​នោះ ខ្យល់​ព្យុះ​វីផា​ក៏​កាន់​តែ​បោកបក់​ជិត​ដល់​តំបន់​មាត់​សមុទ្រ​វៀតណាម​ភាគ​ខាង​ជើង​ផង​ដែរ​។​…

ទី​ក្រុង​ហាណូយ៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ហេតុ​ការណ៍​លិច​កាណូត​ទេស​ចរណ៍​វៀតណាម​នៅ​ឆក​សមុទ្រ​ហាឡុង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នោះ​ឥឡូវ​នេះ​កើន​ឡើង​ដល់​៣៨​នាក់​ហើយ​គិត​តែ​សាក​សព​ដែល​រក​ឃើញ​។ ជួយ​សង្គ្រោះ​បាន​​១​ចំនួន​​​។ ដូច្នេះ​​នៅ​បាត់​ខ្លួន​​១​ចំនួន​ទៀត​​​ មិន​ដឹង​ថា​ពួក​គាត់​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ទេ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋាភិបាល​វៀត​ណាម​។

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ឥត​បាន​ឈប់​សម្រាក​ ឬ​ដេក​ពួន​អ្វី​ទេ​តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​។ ទន្ទឹម​នឹង​នោះ ខ្យល់​ព្យុះ​វីផា​ក៏​កាន់​តែ​បោកបក់​ជិត​ដល់​តំបន់​មាត់​សមុទ្រ​វៀតណាម​ភាគ​ខាង​ជើង​ផង​ដែរ​។​ រដ្ឋាភិបាល​វៀតណាម​បាន​ចេញ​សេចក្ដី​ប្រកាស​មាន​សេចក្ដី​ជា​អាទិ៍​ថា​ «​មនុស្ស​យ៉ាង​តិច​៣៨​នាក់​ដែល​ជិះ​នៅ​លើ​កាណូត​នោះ​បាន​ស្លាប់​ហើយ​ និង​ដប់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​»​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​វៀតណាម​រាយ​​ការណ៍​ថា​អ្នក​ទេស​ចរ​សរុប​៤៨​នាក់​សុទ្ធ​តែ​ជា​ជន​ជាតិ​វៀតណាម​ទាំង​អស់​។ ក្នុង​នោះ​ក៏​មាន​ក្មេង​ៗ​​ប្រហែល​ម្ភៃ​នាក់​​ផង​ដែរ​។ សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស (Vietnam Express) រាយ​ការណ៍​ថា​អាជ្ញា​ធរ​បាន​ប្រើ​ប្រាស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បី​រយ​នាក់​នៅ​ក្នុង​ការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​លើក​នេះ​។ ពួក​គេ​មាន​​សមាស​ភាព​មក​ពី​ក្រុម​ល្បាត​ព្រំ​ដែន​, កង​ទ័ព​ជើង​ទឹក​, នគរ​បាល​ និង​ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​។

ថ្វីដ្បិត​នៅ​ពេល​នេះ​នៅ​លើ​ផ្ទៃ​សមុទ្រ​រាង​ស្ងប់​ខ្យល់​ និង​ទឹក​រលក​ធម្មតា​ឡើង​វិញ​ ប៉ុន្តែ​ផ្ទៃ​មេឃ​មិន​សូវ​ស្រឡះ​ប៉ុន្មាន​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ពិបាក​មើល​បាន​ឆ្ងាយ​ និង​​ធ្វើ​ឱ្យ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ក៏​រាង​ពិបាក​សម្បើម​ណាស់​ដែរ​។ គេ​បាន​ស្រង់​កាណូត​​​នោះ​មក​លើ​គោក​ហើយ​។ ​​សូម​រំលឹក​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​។ ពោល​គឺ​បន្ទាប់​ពី​ខ្យល់​ព្យុះ​វីផា​បក់​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​។​

សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស​ចុះ​ផ្សាយ​ថា​កាណូត​នេះ​រង​ការ​បោក​បក់​ពី​ខ្យល់​កន្ត្រាក់​មួយ​វឹប​ក៏​លិច​ភ្លឹប​ទៅ​ក្នុង​ទឹក​ និង​ផ្ងារ​ជើង​ឡើង​លើ​តែ​ម្ដង​។ អាជ្ញា​ធរ​សង្កេត​ឃើញ​ថា​នៅ​ពេល​កើត​ហេតុ​នោះ​ស្ថាន​ភាព​ពោរ​ពេញ​ភាព​អ័ព្ទ​អួ​ណាស់​។ ពេល​នោះ​មាន​ខ្យល់​បក់​ខ្លាំង​, មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​មាន​រន្ទះ​បាញ់​ផូង​ផាំង​។ អាជ្ញាធរ​សូម​បញ្ជាក់​ថា​បាតុភូត​ទាំង​នេះ​មិន​មែន​ជា​ឥទ្ធិ​ពល​នៃ​ព្យុះ​វីផា​ទេ​។ វា​​ជា​ការ​ប្រមូល​ផ្ដុំ​ខ្យល់​កន្ត្រាក់​នៅ​លើ​ផ្ទៃ​មេឃ​ភាគ​ខាង​ជើង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​ដាក់​ជា​ចម្ងល់​ថា​ម៉េច​បាន​ឃើញ​ស្ថាន​ភាព​បែប​ហ្នឹង​ហើយ​នៅ​តែ​ចុះ​កាណូត​ទៀត?

ឆក​សមុទ្រ​ហាឡុង​ស្ថិត​នៅ​ចម្ងាយ​២​រយ​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​រដ្ឋ​ធានី​ហាណូយ​។ ទី​នេះ​ជា​តំបន់​ទេស​ចរណ៍​ដ៏​ពេញ​និយម និង​ទាក់​ទាញ​ភ្ញៀវ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​នាក់​។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក ឬ​កាណូត​ជា​វិធី​ដ៏​ពេញ​និយម​។ ដោយ​ឡែក​ ខ្យល់​ព្យុះ​វីផា​នឹង​រំកិល​ខ្លួន​ទៅ​រក​បណ្ដា​ខេត្ត​នៅ​មាត់​សមុទ្រ​វៀតណាម​ខាង​ជើង​នា​ដើម​សប្ដាហ៍​ក្រោយ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ