ត្រយូងចេកមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែលមនុស្សជាច្រើនអាចនឹងមិនបានដឹង។
ត្រយូងចេកផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា៖
-វីតាមីន A, C, និង E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។
-កាល់ស្យូម ជួយដល់សុខភាពឆ្អឹង និងធ្មេញ។
-ប៉ូតាស្យូម ជួយគ្រប់គ្រងសម្ពាធឈាម។
-ម៉ាញ៉េស្យូម ជួយដល់មុខងារសាច់ដុំ និងប្រព័ន្ធប្រសាទ។
-ជាតិសរសៃ ជួយដល់ប្រព័ន្ធរំលាយអាហារ។
ក្រៅពីនេះ សម្រប់ស្ត្រីមួយចំនួនដែលជួបបញ្ហាមករដូវច្រើនខុសធម្មតា ការទទួលទានត្រយូងចេកអាចជួយកាត់បន្ថយបរិមាណឈាមដែលធ្លាក់។ នេះដោយសារតែវាផ្ទុកសារធាតុមួយចំនួនដែលជួយពង្រឹងស្បូន និងកាត់បន្ថយការហូរឈាម។
លើសពីនេះ ត្រយូងចេកសម្បូរជាតិដែកដែលជាសារធាតុរ៉ែចាំបាច់សម្រាប់ការផលិតអេម៉ូក្លូប៊ីន ។ ការទទួលទានវាជាប្រចាំអាចជួយការពារ និងព្យាបាលភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះជាតិដែក៕
ចែករំលែកព័តមាននេះ