ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​តំបន់ឆ្នេរ សូម​ពលរដ្ឋ​អ្នកនេសាទ ឬ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​ធាតុអាកាសដោយ​ឥទ្ធិពល​ព្យុះ​មួយនេះ

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​តំបន់ឆ្នេរ អាជ្ញាធរ​រដ្ឋបាល​ខេត្ត​តំបន់ឆ្នេរ មាន​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត និង​ខេត្ត​កែប បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នកនេសាទ ឬ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ធាតុអាកាស ចាប់ពី​ថ្ងៃ​១៩…

ខេត្ត​តំបន់ឆ្នេរ អាជ្ញាធរ​រដ្ឋបាល​ខេត្ត​តំបន់ឆ្នេរ មាន​ខេត្ត​ព្រះ​សីហ​នុ កោះកុង កំពត និង​ខេត្ត​កែប បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នកនេសាទ ឬ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ធាតុអាកាស ចាប់ពី​ថ្ងៃ​១៩ កក្កដា រហូត​ដល់​ថ្ងៃ​២៣ កក្កដា ២០២៥ ដោយ​ឥទ្ធិពល​ព្យុះ​វិ​ផា ដែល​មាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ។

មន្ត្រី​បញ្ជាក់​ថា យោង​តាម​ការ​ព្យាករណ៍​ធាតុអាកាស​បន្ថែម នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥​នេះ ឲ្យ​ដឹង​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​វិ​ផា (WIPHA) បាន និង​កំពុង​តែ​ស្ថិត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក្បែរ​ទីក្រុង​ហុងកុង ក្នុង​ល្បឿន​ចន្លោះ​ពី​(១២០​គម​/​ម​- ១៤៨​គម​/​ម​) ដោយ​មាន​ទិស​ដៅ ទៅ​កាន់​កោះ​ហៃ​ណា​ន ប្រទេស​ចិន និង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ។

បើ​តាម​ការ​ព្យាករណ៍​ពី​មន្ត្រី​ជំនាញ​ថា ព្យុះ​ទី​ហ្វុ​ង​នេះ​នឹង​ថមថយ​ល្បឿន​ទៅ​វិញ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ។

សូម​បញ្ជាក់​ថា ព្យុះ​ទី​ហ្វុ​ង​នេះ​នឹង​ជះ​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​យើង​ដែរ ដូច្នេះ​អាជ្ញាធរ​និង​ផ្នែក​ជំនាញ​អំពាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​បងប្អូន​ប្រជា​នេសាទ​និង​អ្នកដំណើរ​តាម​ផ្លូវ​សមុទ្រ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ