ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់លោកថាក់ ស៊ីន មិនចង់និយាយជាមួយតាំង ពីកូនស្រីប្រហើ.នមកម្ល៉េះ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា សូម​ផ្តាំ​ទៅ ថា​ក់​ស៊ី​ន​វិញ​ថា ខ្ញុំ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា សូម​ផ្តាំ​ទៅ ថា​ក់​ស៊ី​ន​វិញ​ថា ខ្ញុំ​ទេ ដែល​ជា​អ្នក​មិន​ចង់​និយាយ​ជាមួយ​តាំងពី​កូនស្រី​ប្រហើ​ន​មក​ម្ល៉េះ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០២៥​ថា​« ខ្ញុំ​សូម​ផ្តាំ​ទៅ​ថា​ក់ ស៊ី​ន​វិញ​ថា ខ្ញុំ​ទេ ដែល​ជា​អ្នក​មិន​ចង់​និយាយ​ជាមួយ​ថា​ក់​ស៊ី​ន ចាប់តាំងពី​កូនស្រី​របស់​អ្នកឯង​ព្រហើន និង​មើលងាយ​ខ្ញុំ​មក ហើយ​លើស​ពី​នោះ ខ្ញុំ​ក៏​មិន​ចង់​និយាយ​ជាមួយ​អ្នក​ធ្លាប់​មានទោស ហើយ​ក៏​នឹង​កំពុង​ត្រៀម​ជាប់​ទោស​បន្ថែម​ទៀត​ផង​ដែរ ដូច្នេះ​កុំ​លើកតម្កើង​ខ្លួនឯង​ខ្ពស់​ពេក ខ្ញុំ​និយាយ​ជាមួយ​អ្នកឯង​នាំ​ចង្រៃ​ខ្លួន​ទេ !​។

សម្តេច​លើក​ឡើង​ថា ជា​ការ​កត់សម្គាល់​របស់ខ្ញុំ ចាប់តាំងពី​ថា​ក់ ស៊ី​ន ចូល​ពាក់ព័ន្ធ​នយោបាយ​ថៃ​មក ថៃ​មាន​ភាព​ច្របូកច្របល់​ខ្លាំង តាំងពី​មុន​រដ្ឋប្រហារ​២០០៦​មក​ម្លេះ ហើយ​ខ្ញុំ​ក៏​មិន​ចង់​លើក​រឿង​អ្នកឯង​ប្រមាថ​ធ្ងន់​ៗ​លើ​ព្រះមហាក្សត្រ​ថៃ​ដែរ វា​ជាស​ម្តី​អាក្រក់​អា​ក្រី​ខ្លាំង​ពេក មិន​សម​ខ្ញុំ​និយាយ​ទេ នាំ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​ជេ​ស្តា​ព្រះមហាក្សត្រ​ថៃ ប៉ុន្តែ​គ្នា​អ្នកឯង ទទួលស្គាល់​ថា​ពិតជា​មាន​មែន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា​ប៉ុន្មាន​ថ្ងៃមុន លោក​និយាយ​ថា អ្នកដឹកនាំ​កម្ពុជា​ពុំ​មាន​សីល​ធ​ម៍​ទេ ។ នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ ដូច​កូនស្រី​លោក​ប្រមាថ​មេដឹកនាំ​កម្ពុជា​ថា គ្មាន​វិជ្ជាជីវៈ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​ពី​ប្រជាជន​កម្ពុជា ។

សម្តេច​គូសបញ្ជាក់​ថា ៖ ខ្ញុំ​ចង់​សួរ​លោក​ថា បើ​ខ្ញុំ​អត់​សីល​ធ​ម៍ ហេតុ​អ្វី​បានជា​លោក​ពឹងពាក់​ខ្ញុំ អស់​រយៈពេល​១៩​ឆ្នាំ (2006-2025) លោក​ស្តាប់​ការ​ទូន្មាន​របស់ខ្ញុំ រហូត​ហៅ​ខ្ញុំ​ថា​ជា​មេ​០១ ។

លោក​ចាំ​បាន​ទេ ការ​រៀបចំ​គណបក្ស​ភឿ​ថៃ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១១ ក្រៅពី​គំនិត​មួយ​ចំនួន នៅ​មាន​ទ្រឹស្តី​មួយ គឺ (​ថា​ក់​ស៊ី​ន​គិត ភឿ​ថៃ​ធ្វើ​) នោះ​ហើយ​ជា​ទ្រឹស្តី ហ៊ុន សែន ដែល​ខ្ញុំ​គួរតែ​រំលឹក​ដល់​លោក ។ នៅ​មានរឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​មិន​ទាន់​និយាយ​រាប់​ទាំង​ការ​តែងតាំង​សមាជិក​រដ្ឋាភិបាល​ផង​ដែរ ។

សម្តេច​បាន​បន្ថែម​បន្ថែម​ថា ការ​ចោទប្រកាន់​ថា លោក​ដឹកនាំ​បក្ស​ភឿ​ថៃ គឺជា​រឿង​ពិត​រាប់​ទាំង​ការ​ក្បត់​ជាមួយ​ភូមិ​ចាយ​ថៃ គឺជា​គំនិត​លោក​ទាំងអស់ មិនមែន​ជា​គំនិត​អ៊ុ​ង​អ៊ី​ន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ