ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីអស់ហើយដីចំណីទន្លេ បើខ្មែរអ្នកក្រប៉ះអត់បានទេ ទុកឱ្យវៀតណាមគេមានលុយសង់ទៅចុះ

3 ម៉ោង មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​ ៖ ដី​ចំណី​ទន្លេមេគង្គ​-​ទន្លេតូច នឹង​ដី​បឹង​ចាក់​ខ្លាញ់​ដែល​ជា​ដី​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ​ត្រូវ​បាន​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច ព្រម​ទាំង​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​សាងសង់​សំណង់​រឹង​បាន​យ៉ាង​អានា​ធិ​ប​តេ​យ្យ បែរជា​អា​ជ្ញ្ញា​ធរ​ទទួល​ក​បន្ទុក​ជា​អ្នករក្សា​ការពារ​ដី​សាធារណ​:​របស់​រដ្ឋ រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​ ។​ ដី​ចំណី​ថ្នល់ជាតិ​លេខ​៣១០​និង​ដី​ចំណី​ទន្លេមេគង្គ​ត្រង់​ចំណុច​ភូមិ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ក​)…

​ខេត្តព្រៃវែង​ ៖ ដី​ចំណី​ទន្លេមេគង្គ​-​ទន្លេតូច នឹង​ដី​បឹង​ចាក់​ខ្លាញ់​ដែល​ជា​ដី​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ​ត្រូវ​បាន​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច ព្រម​ទាំង​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​សាងសង់​សំណង់​រឹង​បាន​យ៉ាង​អានា​ធិ​ប​តេ​យ្យ បែរជា​អា​ជ្ញ្ញា​ធរ​ទទួល​ក​បន្ទុក​ជា​អ្នករក្សា​ការពារ​ដី​សាធារណ​:​របស់​រដ្ឋ រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​ ។​ ដី​ចំណី​ថ្នល់ជាតិ​លេខ​៣១០​និង​ដី​ចំណី​ទន្លេមេគង្គ​ត្រង់​ចំណុច​ភូមិ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​ឈ្មួញ​អ្នកមាន​លុយ​មាន​អំណាច​រំលោភ​បំពាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ បុក​គ្រឹះ​សាងសង់​សំណង់​រឹង​មាំ​ចូល​រហូត​ដល់​ទន្លេមេគង្គ​ ។​ ដី​ចំណី​ផ្លូវជាតិ​លេខ​៣១០​និង​ដី​ចំណី​ទន្លេតូច​និង​ដី​បឹង​ចាក់​ខ្លាញ់​ក្នុង​ឃុំ​ពាម​រក៍​និង​ឃុំ​បា​បោង ស្រុក​ពាម​រក៍ ត្រូវ​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​សង់​សំណង់​រឹង​មាំ​យ៉ាង​ណែន​តាន់តាប់​។

ប្រភព​ព៌​ត​មាន​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អោយ​ដឹង​ថា ជន​អន្តោរ​ប្រវេសន៍​វៀតណាម​ទាំង​នេះ ពី​ដើម​ឡើយ​គឺ​សុទ្ធតែ​រស់នៅ​លើ​ទូក​ប្រកប​មុខរបរ​នេសាទ​ត្រី​ចិញ្ចឹមជីវិត ប៉ុន្តែ​ឥឡូវ​ឡើង​មក​សាងសង់​ផ្ទះថ្ម​ផ្ទះ​ឈើ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ដូច​រុន​បាយខុម​នៅ​លើ​ដី​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ​បាន​ដោយ​រលូន​គ្មាន​ដែល​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ឬ​ស្ថាប័ន​ណាមួយ​ចុះ​ទៅ​ហាមឃាត់​អោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ តែបើ​ជនជាតិ​ខ្មែរ​វិញ​កុំ​ថា​ឡើយ​បុក​គ្រឹះ​ធ្វើ​សំណង់​រឹង​មាំ​សូ​ម្បី​ធ្វើ​រោង​គោ រោង​មាន់​ទា​ឬ​ផ្ទះ​ឈើ​ស្នាក់​នៅ​បណ្តោះអាសន្ន​គឺ​មិន​បានជា​ដាច់ខាត សង្ស័យគ្នាអត់លុយបុក ​។​

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា ការ​បណ្តែតបណ្តោយ​អនុញាត​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​ស្នាក់​នៅ​លើ​ដី​សាធារណ​:​របស់​រដ្ឋ​នេះ​បាន សង្ស័យ​តែ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​បាន​លាភ​សក្ការ​:​យ៉ាង​ក្រាស់ក្រែល​ហើយ​មើលទៅ​ទើប​បានជា​សំងំ​ស្ងៀម​បែប​នេះ ព្រោះ​ជនជាតិ​វៀតណាម​គេ​មាន​លុយ​ហើយ​ហ៊ាន​ចំណាយ​ច្រើន តែបើ​ខ្មែរ​អ្នកក្រ​វិញ​គ្មាន​លុយ​ទេ​បាន​តែ​លើកដៃ​សំពះ​សុំ​តែ​ប៉ុណ្ណោះ​បានជាអត់ ។

ដោយឡែក​សម្រាប់​អ្នក​សង់​សំណង់​រឹង​មាំ​នៅ​លើ​ដី​សាធារណ​:​របស់​រដ្ឋ​ភូមិ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ក​)​វិញ​គឺ​សុទ្ធសឹងតែ​អ្នកមាន​លុយ​មាន​អំណាច​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាង​កើតជា​អ្នក​សាងសង់ ហើយ​កន្លង​ទៅ​លោក​អភិបាលស្រុក​ក៍​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព៌​ត​មាន​អោយ​ដឹង​ថា គេ​​បាន​​សុំ​ច្បាប់​ដល់​ខេត្ត​ធ្វើ​ឃ្លាំង​ស្តុ​ប​ទំនិញ​បណ្តោះអាសន្ន​មិន​ប៉ះពាល់​ដល់​ដី​ចំណី​ទន្លេមេគង្គ​ទេ អាជ្ញាធរ​បាន​ចុះ​ទៅ​វាស់វែង​និង​ធ្វើ​កិច្ចសន្យា​រួចរាល់​ចោល​ចំណី​ទន្លេមេគង្គ​ប្រវែង​៥០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ តែ​ដល់​ពេល​អ្នក​សារ​ព៌​ត​មាន​ចុះ​ទៅ​ពិនិត្យ​មើល​ម្តងទៀត ឃើញ​ថា ថៅ​ឃ្លាំង​នោះ​លួច​បុក​គ្រឹះ​ពន្លាត​ការ​សាងសង់​សំណង់​រឹង​មាំ​រហូត​ចូល​ដល់​ក្នុង​ទឹកទន្លេ​មេគង្គ​តែ​ម្តង​។

ជុំវិញ​បញ្ហា​ជន​អន្តោរ​ប្រវេសន៍​វៀតណាម​សាងសង់​សំណង់​រឹង​នៅ​លើ​ដី​រដ្ឋ​នេះ លោក​មេឃុំ​ពាមរ​ក៍បាន​ប្រាប់​អ្នក​សារ​ព៌​ត​មាន​អោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ​ថា លោក​បាន​ប្រជុំ​ឯកភាព​ក្រុមប្រឹក្សា​ឃុំ សម្រេច​អនុញ្ញាត​អោយធ្វើ​តែ​ផ្ទះ​ឈើ​និង​ផ្ទះ​ដែក​ទេ​។​ចំណែក​លោក កៅ ពិសី អភិបាលស្រុក​ពាម​រក៍ ក៍បាន​ប្រាប់​អោយ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដែរ​ថា គឺ​អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​អោយ​ផ្អាក​ការ​សាងសង់​ហើយ តែបើ​អ្នកកាសែត​ថា នៅ​មាន​សាងសង់​បន្ត​ទៀតរ​ចាំ​មើល​ចំណាត់​របស់​ខេត្ត​បន្ត​ទៀត​សិន​​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ