ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​មិនទាន់ផ្ទុះ១គ្រាប់ទម្ងន់​២៣០​គីឡូក្រាម នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ស្ដី​ពី​ការ​ប្រទះ​ឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ នៅ​ចំណុច ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​រៀន ស្រុក​សាមគ្គី​មាន​ជ័យ​  ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ …

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ស្ដី​ពី​ការ​ប្រទះ​ឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ នៅ​ចំណុច ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​រៀន ស្រុក​សាមគ្គី​មាន​ជ័យ​  ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៩  ខែកក្កដា ឆ្នាំ ២០២៥ កម្លាំង​ជំនាញ​សំណល់​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ នៃ​អង្គភាព​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង បាន​ទៅ​ដោះ​បន្សាប និង​ដឹក​យក​មក​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ី​ម៉ាក់​ដើម្បី​សុវត្ថិភាព​។

បើ​តាម​មន្ត្រី​ស៊ី​ម៉ាក់​ដែល​បាន​ទៅ​បន្សាប​និង​ដោះ គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល បន្សល់​ពី​សម័យ​សង្គ្រាម​បាន​បញ្ជាក់​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ខាងលើ​ជា​ប្រភេទ​គ្រាប់ MK.82.​មាន​ទម្ងន់ ២៣០ គីឡូ​ក្រាម ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ បន្សល់​ពី​សង្គ្រាម​  ដោយ​បាន​ដោះ​បន្សាប​និង​បាន​ដឹក​យក​មក​រក្សា​ទុក​ពី​សុវត្ថិភាព​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ី​ម៉ាក់​រួច​ហើយ​។

ដោយឡែក​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ការ​ប្រទះ​ឃើញ​គ្រាប់បែក​ខាងលើ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ធ្លក​វៀន បាន​ព្យួរ​ស្រែ ហើយ​បាន​ប្រទះ​ឃើញ​គ្រាប់​ខាងលើ ក បាន​រាយ​ការ​ទៅ​មន្ត្រី​នគរបាល និង​បាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ី​មា​ក់​ទើបបាន​មក​ដោះ​បន្សាយ​ក​ទៅ​រក្សា​ទុក​ដើម្បី​សុវត្ថិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ