រាជធានីភ្នំពេញ ៖ ពិតជាឈាមស្រែកស្បែកហៅត្រឹមតែរយៈពេល ៥ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានជ្រោយចង្វារ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការវែកមុខ ចាប់ខ្លួនជនសង្ស័យជាឃាតករចំនួន៥ នាក់ ពាក់ពន្ធករណីសម្លាប់បុរសម្នាក់ ចោលសាកសពស្ថិតនៅក្នុងដីឡូមួយកន្លែង តាមបណ្តោយផ្លូវ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោ យចង្វារ រាជធានីភ្នំពេញ ដែលជាអំពើឃាតកម្មសម្លាប់រួចប្លន់យកទ្រព្យសម្បត្តិ។ គួររំលឹកថា ពីយប់! មានម៉ូតូច្រើនគ្រឿងជិះចូលដីឡូតិ៍មួយកន្លែង លុះព្រឹកឡើងប្រទះឃើញស.ពបុរសម្នាក់សង្ស័យជាករណីឃា.តកម្ម
ជនសង្ស័យទាំង៥ នាក់នោះរួមមាន ៖
១.ឈ្មោះ អ៊ុសារ ស្នាវី ភេទប្រុស អាយុ២១ ឆ្នាំ
២.ឈ្មោះ មាន អ៊ូមើត ភេទប្រុស អាយុ២១ ឆ្នាំ
៣.ឈ្មោះ ណូ ហាន់ណាហ្វី ហៅ វៃ ភេទប្រុស អាយុ២០ ឆ្នាំ
៤.ឈ្មោះ ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ១៧ ឆ្នាំ
៥.ឈ្មោះ មាន សាលីម ភេទប្រុស អាយុ២៣ ឆ្នាំ។
សូមជម្រាបថា ៖ កាលពីវេលាម៉ោង០៥ និង៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លា ប់នៅចំណុចផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្តកិច្ច បានបង្កើតគណកម្មការដែលមានគ្រប់អង្គភាពពាក់ពន្ធ ក្រោមការ សម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ ចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ពេលនោះគ្រូពេទ្យជំនាញបានធ្វើការសន្និដ្ឋានថា សពស្លាប់ដោយមានស្លាក ស្នាមវាយក្បាលខាងក្រោយ សង្ស័យជាអំពើឃាតកម្ម។
ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានកងអាវុធ ហត្ថខណ្ឌជ្រោយចង្វារ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបន្តពង្លាតដែនសមត្ថកិច្ច ទៅសហការជា មួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាលរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ទើបឈានដល់ឃាត់ ខ្លួនជនសង្ស័យចំនួន០៥ នាក់ ជាបន្តបន្ទាប់ ដូចមានឈ្មោះខាងលើនេះនាំមកកាន់ការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារ ភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានរួមគំនិតប្រព្រឹត្តអំពើឃាតកម្ម វាយសម្លាប់ជនរងគ្រោះប្រាកដមែន ដោយព្រួតគ្នាខ្លះវាយនិងដំបងខ្លះប្រើមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ រហូតដល់ស្លាប់ រួចប្លន់យកទ្រព្យសម្បត្តិ ដូចមានទូរស័ព្ទដៃ និងកាបូបលុយ។
ជនសង្ស័យបានសារភាពទៀតថា កន្លងមកពួកគេតែងតែចូលរួមធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសជាមួយគ្នាជាច្រើន លើកច្រើនសារមកហើយ ហើយធ្លាប់ប្រើប្រាស់នូវសារធាតុញៀនជាមួយគ្នាជាញឹកញាប់ និងធ្លាប់ជាប់ពន្ធនាគារពាក់ពន្ធករណីលួចមានស្ថានទម្ងន់ទោសផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕







ចែករំលែកព័តមាននេះ