ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ​បន្តបោសសម្អាត​បទល្មើស​ឆបោក​តាម​អន​ឡាញ ក្នុង​មូលដ្ឋាន​ខេត្ត​ប៉ៃលិន

13 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែកក្កដា…

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ដែល​ដឹកនាំ​ដោយ លោក សោ សុវណ្ណ អភិបាលរង​ខេត្ត សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បន្ត​យុទ្ធនាការបោសសម្អាត ដោយចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​ចំនួន ដែល​មាន​ករណី​សង្ស័យ ក្នុងភូមិ សាស្ត្រ​ខេត្ត​ប៉ៃលិន ដើម្បី​ចូលរួម​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែងស៊ីសង​ខុសច្បាប់​តាម អន​ឡាញ គ្រប់​ប្រភេទ ។

លោក សោ សុវណ្ណ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា យុទ្ធនាការ​បង្ក្រាប និង ទប់ស្កាត់​បទ ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែងស៊ីសង​ខុសច្បាប់​អន​ឡាញ​គ្រប់​ប្រភេទ គឺជា​កិច្ចការ​អាទិភាព សម្រាប់​អាជ្ញាធរ ក៏​ដូច​ជា​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដែល​ទាមទារ​ឱ្យ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ យោង​តាម​បទបញ្ជា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែងស៊ីសង​ខុសច្បាប់ តាម​អន​ឡាញ​គ្រប់​ប្រភេទ ឱ្យ​អស់ពី​មូលដ្ឋាន និង​យោង​តាម​កា​ណែនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​កិច្ច សហការ​គ្នា​ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ​ស្រប​ទៅ​តាម​បទបញ្ជា​លេខ​០១ របស់ រាជរដ្ឋាភិបាល ស្ដី​ពី​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្ដីណែនាំ​នានា ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចុះ​ឱ្យ​អនុវត្ត ដោយ​ត្រូវ​ធ្វើការ​តាមដាន ត្រួតពិនិត្យ​ជា​ប្រចាំ​ទៅ​លើ​ទីតាំង​មាន​ដែល​ករណី​សង្ស័យ ជា​ពិសេស ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ប្រជាពលរដ្ឋ ក្នុង​ការ​រាយការណ៍ និង​ផ្តល់​តម្រុយ​មក​សមត្ថកិច្ច អំពី​ករណី ដែល​មានការ​សង្ស័យ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ