ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​កន្លែង​ឆបោក​តាម​អន​ឡាញ​ពី​កន្លែង​ធំ​ៗ​ជាប់​ព្រំដែន​វៀតណាម

2 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​បវរ​ធិ​បតី​ ក្នុង​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​អំពើ​ឈរ​បោក​តាម​អន​ឡាញ(online scams) ។​ ឯកឧត្តម​ប៉ែន កុស​ល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​អាវុធហត្ថ​ព្រមទាំង​ជំនាញ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ទីតាំង​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​បវរ​ធិ​បតី​ ក្នុង​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​អំពើ​ឈរ​បោក​តាម​អន​ឡាញ(online scams) ។​

ឯកឧត្តម​ប៉ែន កុស​ល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​អាវុធហត្ថ​ព្រមទាំង​ជំនាញ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ទីតាំង​ ដែល​គេ​សង្ស័យ​ជា​កន្លែង​ឆបោក​ ក្នុង​នោះ​ មាននៅ​Samart-GMG នៅ​ច្រក​ត្រពាំង​ផ្លុ​ង ជាប់​ព្រំដែន​វៀតណាម​និង​មួយ​កន្លែង​ទៀត​នៅ​អន្លង់​ជ្រៃ ក្នុង​ឃុំ​កក់​ស្រុក​ពញាក្រែក​។

​ដោយ​ឃាត់​បាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​នាក់​មិនដឹង​ថា ​ខ្ទង់រយ​នាក់​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ជំនាញ​មិន​ទាន់​បញ្ចេញ​របាយការណ៍​ផ្លូវការ​នៅឡើយ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​តាមដាន​កន្លែង​ទីតាំង​ល្បែងស៊ីសង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​សង្ស័យ​គោលដៅ​ពីរ​កន្លែង​ខាងលើ​ក្នុង​នោះ​នៅ​ច្រក​ត្រពាំង​ថ្លុ​ង ជាប់​ព្រំដែន​វៀតណាម​ជា​របស់​ឧកញ៉ា​ហេង ដែល​ត្រូវ​បាន​ជួល​ឲ្យ​ទៅ​ជនបរទេស​បើក​អាជីវកម្ម​សា​ម៉ាត និង​មួយ​កន្លែង​ទៀត​នៅ​អន្លង់​ជ្រៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ក្រោយ​ពី​ស៊ើបអង្កេត​ច្បាស់​ហើយ​ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​កម្លាំង​ដៃ​ចូល​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​អន​ឡាញ ដែល​ជា​កន្លែង​ឆបោក​គឺ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ជាមួយ​នោះ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅ​ក្រៅរបង​ដូច​ជាទី​តាំងនៅ​អន្លង់​ជ្រៃ​គេ​បានឃើញ​មនុស្ស​ជា​ច្រើន​អ្នក​លួច​ថ្លោះ​របង​រត់​ចេញ​ដោយ​សង្ស័យ​ជនជាតិ​ចិន​ដើម្បី​គិត​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​។ ដោយឡែក​នៅ​ច្រក​ត្រពាំង​ផ្លុ​ង រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា គេ​មិន​ទាន់​ដឹង​ថា​មាន​ចម្រុះ​ជាតិ​សាសន៍​ប៉ុន្មាន​នាក់​នៅឡើយ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​នេះ​។

មហាជន​មានការ​ងឿងឆ្ងល់​ទីតាំង​ទាំង​ពីរ​កន្លែង​នេះ ​បាន​លួច​បើក​អន​ឡាញ​ឆបោក អ្នក​នៅ​ពីក្រោយ​ខ្នង​មិនមែន​ជា​មនុស្ស​ធម្មតា​នោះ​ទេ ​អាច​សុទ្ធតែ​គ្រាក់​ៗ​ទៀត​ផង​។ ពេល​ណា ​ទទួល​បាន​ព័ត៌មាន​ច្បាស់​នោះ​ ក្រុមការងារ​នឹង​តាមដាន​យក​មក​ផ្សាយ​ជូន​បន្តទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ