ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ទល់លាមក មើល​របៀប​ណាទើប​ដឹង​ទៅ?

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈដែ​លអាច​ប្រាប់​អ្នក​ថា កូន​កំពុង​តែ​ទល់លាមក​។ តើ​មាន​អ្វី​ខ្លះទៅ? កូន​នឹង​មិនសូវ​បត់ជើងធំ​ឡើយ ដោយ​អាច​នឹង​មិន​បញ្ចេញ​ច្រើន​ថ្ងៃ​ជាប់​គ្នា មិន​ដូច​ពី​មុន​បត់ជើងធំ​រាល់ថ្ងៃ​ឡើយ​។ នៅ​ពេល​ដែល​កូន​ប្រឹង​ឡើង​មុខ​ក្រហម​ចាប់ពី​១០​នាទី​ឡើង មាន​ន័យ​ថា កូន​កំពុង​តែ​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក​ហើយ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈដែ​លអាច​ប្រាប់​អ្នក​ថា កូន​កំពុង​តែ​ទល់លាមក​។ តើ​មាន​អ្វី​ខ្លះទៅ?

កូន​នឹង​មិនសូវ​បត់ជើងធំ​ឡើយ ដោយ​អាច​នឹង​មិន​បញ្ចេញ​ច្រើន​ថ្ងៃ​ជាប់​គ្នា មិន​ដូច​ពី​មុន​បត់ជើងធំ​រាល់ថ្ងៃ​ឡើយ​។

នៅ​ពេល​ដែល​កូន​ប្រឹង​ឡើង​មុខ​ក្រហម​ចាប់ពី​១០​នាទី​ឡើង មាន​ន័យ​ថា កូន​កំពុង​តែ​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក​ហើយ ទើប​ពិបាក​ក្នុង​ការ​បញ្ចេញ​មក​ក្រៅ​បែប​នេះ​។

នៅ​ពេល​ដែល​កូន​ស្រាប់តែ​ស្រពិចស្រពិល មិនដឹង​អី ដោយ​គិតតែ​ប្រឹង នោះ​មាន​ន័យ​ថា​កូន​ពិបាក​បត់ជើងធំ​ណាស់ ទើប​ធ្វើ​ឲ្យ​គេ​ក្លាយជា​បែប​នេះ ដោយ​អារម្មណ៍​គិតតែ​ពី​ប្រឹង​តែ​ប៉ុណ្ណោះ​។

នៅ​ពេល​ដែល​លាម​កកូន​មាន​ទម្រង់​ជា​គ្រាប់​ៗ ហើយ​រឹង មាន​ន័យ​ថា កូន​ពិតជា​កើត​អាកា​រៈ​ទល់លាមក​ហើយ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​រក​វិធី​ដើម្បី​ដោះស្រាយ ទើប​កូន​មិន​ពិបាក​ក្នុង​ការ​បត់ជើងធំ​។

នៅ​ពេល​ដែល​ពោះ​កូន​ចាប់ផ្តើម​ធំ ហើយ​រឹង នោះ​មាន​ន័យ​ថា កូន​អាច​កំពុង​តែ​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេត ទើប​អាច​រក​វិធី​ដោះស្រាយ​ឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ