ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីជាតិមាតុភូមិ! កងទ័ពខ្មែរ បន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

7 ម៉ោង មុន

ខេត្តឧត្តរមានជ័យ៖ កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នៅខេត្តឧត្តរមានជ័យ។ យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា​​ នៅថ្ងៃទី១៧ ខែកក្កដា…

ខេត្តឧត្តរមានជ័យ៖ កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នៅខេត្តឧត្តរមានជ័យ។

យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា​​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង។

ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ