ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ទាមទារ​​ឱ្យ​ដក​បណ្តា​​​នាវា​​ចម្បាំង​​​​បរទេស​ចេញ​​ពី​​ឈូង​​សមុទ្រ​​ពែរ្ស៍​

12 ឆ្នាំ មុន

​ទីភ្នាក់ងារ​​ព័ត៌មាន​អ៊ីរ៉ង់ MEHR រាយ​ការណ៍​​​កាលពី​​ថ្ងៃទី​​​១០ កក្កដា ​​ថា មេ​បញ្ជា​ការ​​កង​ទ័ព​​​អាកាស​របស់​កង​ឆ្មាំ​​បដិវត្តន៍​អ៊ីរ៉ង់​​ឧត្តម​សេនីយ៍​​អាមៀរ អាលី ​ហាជី​ហ្សាដេ បានអំពាវ​នាវ​​ឱ្យដក​​បណ្តា​​នាវាចម្បាំង​​បរទេស​​ចេញពី​ឈូង​​​សមុទ្រ​ពែរ្ស៍​ដោយគូស​បញ្ជាក់​ថា ​​​ពេលវេលា​​នៃការ​ចាកចេញ​​របស់​នាវា​​ទាំងនេះ​​មកដល់​ហើយ

​ទីភ្នាក់ងារ​​ព័ត៌មាន​អ៊ីរ៉ង់ MEHR រាយ​ការណ៍​​​កាលពី​​ថ្ងៃទី​​​១០ កក្កដា ​​ថា មេ​បញ្ជា​ការ​​កង​ទ័ព​​​អាកាស​របស់​កង​ឆ្មាំ​​បដិវត្តន៍​អ៊ីរ៉ង់​​ឧត្តម​សេនីយ៍​​អាមៀរ អាលី ​ហាជី​ហ្សាដេ បានអំពាវ​នាវ​​ឱ្យដក​​បណ្តា​​នាវាចម្បាំង​​បរទេស​​ចេញពី​ឈូង​​​សមុទ្រ​ពែរ្ស៍​ដោយគូស​បញ្ជាក់​ថា ​​​ពេលវេលា​​នៃការ​ចាកចេញ​​របស់​នាវា​​ទាំងនេះ​​មកដល់​ហើយ​។​

មេបញ្ជាការ​​​អ៊ីរ៉ង់​រូបនេះ​​​ថ្លែង​ថា បណ្តា​ប្រទេស​​ក្នុង​តំបន់​​ពុំត្រូវ​​ការ​​វត្តមាន​​​កងទ័ព​បរទេស​ក្នុង​​​តំបន់​ឈូងសមុទ្រ​​​នេះឡើយ ​​ដោយ​​អះអាង​​ថា ​បណ្តា​ប្រទេស​ទាំងនេះ​អាច​ការពារ​ដោយខ្លួនឯង​​​​នូវ​សន្តិសុខ​​ និងស្ថេរ​ភាព​​ក្នុង​តំបន់​​​បានហើយ​។​

ប្រ​ដាប់​ដោយ​​មីស៊ីល​​អាច​បាញ់​​​ចម្ងាយ​​រហូត​ដល់​​​២.០០០​គីឡូម៉ែត្រ ​​អ៊ីរ៉ង់​​​ពុំមាន​​បំណង​ផលិត​​មីស៊ីល​​ទាំងឡាយដែល​បាញ់បាន​​ឆ្ងាយជាង​​នេះ​ទៀត​​ឡើយ​​ដោយអះអាង​​​​ថា បណ្តា​សត្រូវ​​របស់ខ្លួន​​បច្ចុប្បន្ន​​​​អាច​បាញ់​​មីស៊ីល​ទាំងនេះ​​ទៅ​ដល់ហើយ ។​ នាពេល​​ថ្មីៗ​នេះសាធារណរដ្ឋ​​​អ៊ិស្លាម​​​អ៊ីរ៉ង់​បាន​​ធ្វើសម​យុទ្ធ​​បាញ់សាក​ល្បង​​​​មីស៊ីល​​​មួយ​ដែល​​​មាន​រយៈ​ពេល​១០ថ្ងៃ ៕​