ព្នៅជាឈើពួកមួយ ស្លឹកហាងប្រហើរ, ត្រួយឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ឬរបោយបាន (បរិភោគទៅនាំឱ្យផាយខ្យល់ស្រួលខ្លួន), ផ្លែមានជ័រស្អិតនៅរុំគ្រាប់ កាលនៅខ្ចីមានរសហាងលុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ, ប្រើជាចំណីឬជាថ្នាំកែរោគប្រដិតជាដើម។ ព្នៅមានច្រើនប្រភេទផ្សេងៗគ្នាមាន ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម។
តើផ្លែព្នៅមានអត្ថប្រយោជន៍ចំពោះសុខភាពបែបណាខ្លះដល់មនុស្ស?
ផ្លែព្នៅ អាចព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ផ្លែព្នៅដែលគេបានហាលថ្ងៃក្រៀមហើយនោះ យកមកដាំទឹកលាយជាមួយនឹងទឹកឃ្មុំ អាចជួយប៉ូវកម្លាំងមនុស្សចាស់បានថែមទៀតផង។
ក្រៅពីផ្លែព្នៅជួយផ្នែកកម្លាំង ផ្លែមួយនេះ ក៏អាចជួយលាងជាតិពុលក្នុងឈាម ក្នុងថ្លើម និងក្រពះបានយ៉ាងល្អប្រសើរ។ ព្នៅ ក៏ជួយដល់បញ្ហាក្រពះ ចៀសវាងមានរោគក្រពះនានាមកយាយី ប្រសិនបើលោកអ្នកទទួលទានទឹកដាំជាមួយព្នៅក្រៀមជារៀងរាល់ថ្ងៃ៕
ចែករំលែកព័តមាននេះ