សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃទី១៥កក្កដាថា រុស្ស៊ីនៅតែត្រៀមចរចាជាមួយអ៊ុយក្រែន តែដោយបញ្ជាក់ថា ខ្លួនត្រូវការពេលវេលាថែមទៀត ដើម្បីឆ្លើយតបសេចក្ដីថ្លែងការណ៍ប្រើពាក្យធ្ងន់ៗរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំំ នាពេលមុននេះ។ លោកត្រាំថា ទុកពេល៥០ថ្ងៃដល់រុស្ស៊ីឲ្យបញ្ចប់សង្គ្រាមជាមួយប្រទេសជិតខាង ។
ជាប្រតិកម្មតបចំពោះឱសានវាទនោះរបស់លោកត្រាំ អ្នកនាំពាក្យសេតវិមានលោកឌីមីទ្រីប៉េស្កូវថ្លែងថា សេចក្ដីថ្លែងការណ៍របស់លោកត្រាំពិតជាមាំទាំំខ្លាំង។ យើងវត្រូវការពេលវេលាថែមទៀតដើម្បីវិភាគលើអ្វីដែលលោកត្រាំនិយាយនៅក្រុងវ៉ាស៊ីនតោន ហើយប្រសិនបើប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនយល់ថាចាំបាច់នោះវានឹងចាប់ផ្ដើម ។
ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១៤ កក្កដា បានសន្យាពីការផ្ដល់អាវុធជាថ្មីឡើងវិញដល់អ៊ុយ
ក្រែន និងទុកពេល៥០ថ្ងៃឲ្យរុស្ស៊ីបញ្ចប់សង្គ្រាម បើមិនដូច្នេះទេ នឹងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានរិះគន់ថា ការសម្រេចនោះរបស់ក្រុងវ៉ាស៊ីនតោនដែលក្រុងគៀវចាត់ទុកថាជាសញ្ញាដើម្បីសន្តិភាព តែតាមពិតទៅវាជាសញ្ញានៃការបន្តសង្គ្រាមទៅវិញទេ។
លោកឌីមីទ្រីប៉េស្កូវអះអាងទៀតថា រុស្ស៊ីរង់ចាំសំណើរបស់ភាគីអ៊ុយក្រែន ទាក់ទិននឹងការចរចាដោយផ្ដល់វគ្គទី៣ បន្ទាប់ពីការចរចា២វគ្គនៅក្រុងអីុស្តង់ប៊ុលដែលមានផ្លែផ្កាតិចតួច។ ទោះបីយ៉ាងណាយើងនៅតែត្រៀមបន្តចរចា ។ កាលបរិច្ឆេទសម្រាប់ការចរចាវគ្គទី៣នៅមិនទាន់កំណត់នៅឡើយ។
រុស្ស៊ីបដិសេធសំណើបទឈប់បាញ់គ្នារយៈពេលយូរដែលខ្លួនថា អាចឲ្យកងទ័ពអ៊ុយក្រែនមានពេលរៀបចំកម្លាំងឡើងវិញនិងបំពាក់អាវុធថ្មីៗ។ ក្រុងមូស្គូទាមទារជាពិសេសឲ្យអ៊ុយក្រែនយល់ព្រមប្រគល់តំបន់៤បូកនឹងតំបន់គ្រីមេដល់ខ្លួននិងឲ្យក្រុងគៀវបោះបង់ចោលគំនិតចូលក្នុងអូតង់។ ក្រុងកៀវបានបដិសេធ ហើយបានទាមទារជាមួយសម្ព័ន្ថមិត្តអឺរ៉ុបឲ្យមានបទឈប់បាញ់គ្នា ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ មុនចរចាសន្តិភាពជាមួយរុស្ស៊ី និងចង់ឲ្យកងទ័ពរុស្ស៊ីដកចេញទាំងស្រុងពីដែនដីខ្លួន។
កាលពីថ្ងៃទី ១៥ កក្កដា ប្រធានាធិបតីចិនលោកស៊ីជីនពីងអំពាវនាវឲ្យមានការពង្រឹងការជួយទ្រទ្រង់គ្នាទៅវិញទៅមក រវាងក្រុងប៉េកាំងនិងក្រុងមូស្គូ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនការគាបសង្កត់លើរុស្ស៊ី ដើម្បីឲ្យទទួលបានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់រុស្ស៊ី ចិនមិនដែលថ្កោលទោសការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ឬក៏ទាមទារឲ្យរុស្ស៊ី
ដកទ័ពចេញពីដែនដីអ៊ុយក្រែនឡើយ។ លោកស៊ីជីនពីងអះអាង នាថ្ងៃទី១៥ កក្កដា ថា ចិននិង
រុស្ស៊ីត្រូវទ្រទ្រង់គ្នាទៅវិញទៅមក ក្នុងបណ្ដាវេទិកាពហុភាគី ។
ប្រទេសទាំង២ក៏ត្រូវរួបរួមជាមួយបណ្ដាប្រទេសខាងត្បូងជាសកល និងជម្រុញការពង្រីករបៀប
របបអន្តរជាតិឲ្យដើរក្នុងទិសដៅកាន់តែត្រឹមត្រូវ និងសមហេតុផល។ លោកស៊ីជីនពីងអះអាងបែបនេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការទេសរុស្ស៊ីលោកស័រហ្គេយឡាវរ៉ូវនៅក្រុងប៉េកាំង ខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិសៀងហៃ នាថ្ងៃទី១៥កក្កដា។ លោកពូទីននឹងមកកាន់ប្រទេសចិនក្នុងពេលដ៏ឆាប់ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ