ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ខ្នុរ​ផ្អែម​ឆ្ងាញ់​ហើយ​ជួយ​ឱ្យ​​បេះដូង​រឹង​មាំ កុំ​មើល​រំលង​!

1 ថ្ងៃ មុន

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រៅពី​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ និង​ក្លិនក្រអូប​ឈ្ងប់ ផ្លែ​ខ្នុរ​ក៏​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក0x017d7 ផ្លែ​ឈើ​នេះ មិន​ត្រឹមតែ​ជា​បង្អែម​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​បេះដូង​ឲ្យ​រឹង​មាំ និង​មានដំណើរ​ការ​ល្អ​។ ត​ស់​!…

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រៅពី​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ និង​ក្លិនក្រអូប​ឈ្ងប់ ផ្លែ​ខ្នុរ​ក៏​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក0x017d7 ផ្លែ​ឈើ​នេះ មិន​ត្រឹមតែ​ជា​បង្អែម​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​បេះដូង​ឲ្យ​រឹង​មាំ និង​មានដំណើរ​ការ​ល្អ​។

ត​ស់​! មក​ស្វែង​យល់​ពី​របៀប​ដែល​ផ្លែ​ខ្នុរ​អាច​ជួយ​ជំនួយ​ដល់​សុខភាព​បេះដូង​របស់​អ្នក​៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង​ដោយសារ​ជាតិ​ប៉ូ​តា​ស្យូ​ម​៖
បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ គឺជា​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ផ្លែ​ខ្នុរ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូ​តា​ស្យូ​ម​ដែល​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​សម្រាប់​សុខភាព​បេះដូង​។ ប៉ូ​តា​ស្យូ​ម​ជួយ​បន្ធូរ​ជញ្ជាំង​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល និង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​។ ការ​ទទួលទាន​ផ្លែ​ខ្នុរ​ជា​ប្រចាំ អាច​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​សម្ពាធ​ឈាម​របស់​អ្នក​។

២. កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ដោយសារ​ជាតិ​សរសៃ​៖
កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ច្រើន​ពេក​ក្នុង​ឈាម អាច​បង្ក​ឲ្យ​មានការ​កកស្ទះ​នៅ​ក្នុង​សរសៃឈាម ដែល​នាំ​ឲ្យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​។ ផ្លែ​ខ្នុរ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល LDL​នៅ​ក្នុង​ឈាម​។ ជាតិ​សរសៃ​ជួយ​ភ្ជាប់​ជាមួយ​កូ​លេ​ស្តេ​រ៉ូ​ល និង​បណ្ដេញ​វា​ចេញពី​រាង​កាយ មុន​ពេល​វា​ត្រូវ​បាន​ស្រូប​ចូល​ក្នុង​ចរន្តឈាម​។

៣. ការពារ​សរសៃឈាម​ពី​ការ​ខូចខាត​ដោយសារ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​៖
ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ដូច​ជា Carotenoids, Flavonoids និង​វីតាមីន C​។ សារធាតុ​ទាំងនេះ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​ជា​ម៉ូលេគុល​បង្ក​គ្រោះថ្នាក់​អាច​បំផ្លាញ​កោសិកា និង​សរសៃឈាម​។ ការ​ការពារ​ការ​ខូចខាត​សរសៃឈាម​នេះ ជួយ​រក្សា​សរសៃឈាម​ឲ្យ​មាន​ភាព​បត់បែន​ល្អ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ