រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៦២ បានចែងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ ថ្ងៃ និងដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះចំពោះបទល្មើសណាមួយ។
ឯកសារនោះ បានបញ្ជាក់ថា ១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។ ២-បើកបរដោយល្បឿនលើសចាប់ពី៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។ ៣-មិនគោរពសិទ្ធិអាទិភាព។ ៤- មិនគោរពផ្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែតៗ។ និង ៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។
ឯកសារដដែលនោះ បានគូសបញ្ជាក់ដែរថា មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរ និងឯកសារផ្សេងៗរបស់យានយន្ត ក្នុងករណីពុំមានចែងក្នុងច្បាប់នេះ៕
ចែករំលែកព័តមាននេះ