បង្ក្រាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ…
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ…
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនៅទីតាំងអគារខុនដូរ៨ជាន់នេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុប ចំនួន០៣នាក់ និងសម្ភារៈ ដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរសព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង ។
ក្នុងនោះដែរ ក្រុមការងារ ក៏បានប្រមូលបានលិខិតឆ្លងដែន ចំនួន៨ ក្បាល និងចុងភៅ ចំនួន ៣នាក់ ស្រី១នាក់, អ្នកអនាម័យ ចំនួនម្នាក់ផងដែរ ។
បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ