ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​កូរ៉េ​ខាងត្បូង​សង្ស័យ​ត្រូវ​គ្រាប់បែក​បុក​ទើប​លិច

13 ឆ្នាំ មុន

ឧបទ្វីប​កូរ៉េ​ចូល​ក្នុង​ដំណាក់កាល​នៃ​ភាពតានតឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ នាវាចម្បាំង​កូរ៉េខាងត្បូង​មួយ​គ្រឿង​សង្ស័យ​លិច​ដោយសារត្រូវ​គ្រាប់បែក​បុក ​នៅ​ជិត​ព្រំដែន​រវាង​កូរ៉េទាំង​២​នៅ​សមុទ្រ​លឿង ។

ឧបទ្វីប​កូរ៉េ​ចូល​ក្នុង​ដំណាក់កាល​នៃ​ភាពតានតឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាវាចម្បាំង​កូរ៉េខាងត្បូង​មួយ​គ្រឿង​សង្ស័យ​លិច​ដោយសារត្រូវ​គ្រាប់បែក​បុក​នៅ​ជិត​ព្រំដែន​រវាង​កូរ៉េទាំង​២​នៅ​សមុទ្រ​លឿង ។

នាវាចម្បាំង​ឈ្មោះ CHEONAN ចំណុះ១.២០០​តោន ដែល​បែក​ជា​២​កាលពី​ថ្ងៃ​ទី២៦ មីនា កន្លង​មកនេះ ដោយសារ​ការ​ផ្ទុះ​ដ៏អាថ៌​កំបាំង​មួយ​បណ្ដាល​ឱ្យ​ស្លាប់​នាវិក​៤៦នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​នាវិក​ទាំង១០៤​នាក់​ត្រូវ​បាន​ស្ទូច​ស្រង់​ចេញពី​ទឹក​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ។ គ្រប់​គ្នា​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ដោយ​គ្រាប់បែក​បុក​មួយគ្រាប់​អាច​ជា​មូលហេតុ​នៃ​ការ​លិច​នាវា​នោះ​។ នោះជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៥ មេ​សា របស់​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូងលោក​គី​ម តា​អ៊ីយ៉ុង ។

ការ​ពិនិត្យ​កន្សៃ​នាវាញ៉ាំង​ឱ្យ​លេច​ពាក្យចចាមអារ៉ាម​នានា​អំពី​ការ​វាយប្រហារ​ដោយកូរ៉េ​ខាងជើង ។ ពួក​អ្នកស៊ើប​អង្កេត​ក្នុង​នោះ មាន​ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​ក អូស្ដ្រាលី អង់គ្លេស និង​ស៊ុ​យ​អែ​ត ត្រូវ​កំណត់​ពី​មូល ហេតុ​នៃ​ការ​លិច​នាវា​នោះ ។

យោង​តាម​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​ថា នាវា​នេះ​លិច​ដោយសារ​ការ​ផ្ទុះមួយ​មានកំ​លាំង​ស្មើនឹង​គ្រឿងផ្ទុះ TNT  ២០០​គ​.​ក្រ នៅ​ខាងក្រោម​នាវា ។

ក្រុង​ព្យុ​ង​យ៉ាង​បា​នប​ដិ​សេ​ធ​កាលពី​ថ្ងៃទី​១៧ មេ​សា រាល់​ការ​ជាប់​ទាក់ទិន​ក្នុង​ការលិច​នាវា​នេះ ដោយ​ចោទប្រកាន់​ពួក​ប៉ូលិសស្ដាំ​និយម “​និង​ពួក​ក្បត់​ក្រុង​សេ​អ៊ូ​ល​” ដទៃ​ៗទៀត​ថា ចង់​ទំលាក់​ការ​ទទួលខុស​ត្រូ​វ​ចំពោះគ្រោះថ្នាក់​គួរ​ឱ្យ​សោកស្ដាយ​នេះ​លើ​ខ្លួន ហើយ​សំដែង​នូវ​សមានចិត្ដ​ចំពោះ​បណ្ដា​អ្នករង​គ្រោះ ។
ទោះបីជា​យ៉ាងណា​រដ្ឋមន្ដ្រី​ការ​បរទេសអា​មេ​រិ​ក​លោកស្រី​ហ៊ី​លឡា​រី គ្លី​ន​តុ​ន ថ្លែង កាលពី​ថ្ងៃ​ទី​២៣ មេ​សា ដោយ​សង្ឃឹមថា គ្មាន​សកម្មភាព​ណាមួយ ឬ​ការ​ភាន់ច្រឡំ​ណាមួយ​នឹង​ញ៉ាំង​ឱ្យ​មាន​សង្គ្រាម​ថ្មី​រវាង​កូរ៉េ​ទាំង២​ឡើយ ៕