ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ៖ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រី

9 ម៉ោង មុន

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា «​នៅ​ឆ្នាំ​២០២៦ កម្ពុជា​នឹង​អនុវត្តន៍​ច្បាប់​កាតព្វកិច្ច​យោធា​» ដោយ​មាន​ន័យ​ថា មនុស្ស​ទាំង​ពីរ​ភេទ មាន​កាតព្វកិច្ច​យោធា ដូចដែល​ច្បាប់​បាន​ចែង…

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា «​នៅ​ឆ្នាំ​២០២៦ កម្ពុជា​នឹង​អនុវត្តន៍​ច្បាប់​កាតព្វកិច្ច​យោធា​» ដោយ​មាន​ន័យ​ថា មនុស្ស​ទាំង​ពីរ​ភេទ មាន​កាតព្វកិច្ច​យោធា ដូចដែល​ច្បាប់​បាន​ចែង ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពេល​ដែល​សម្តេច​ធិ​បតី ចូលរួម​ជា​អធិបតីភាពក្នុង​ពិធី​ដើម្បី​សម្ពោធ​សមិទ្ធិ​ផល និង​ដើម្បី​អបអរ​ខួប​លើក​ទី​៣២ នៃ​កំណើត​កងរាជអាវុធហត្ថ នៅ​ខេត្តកំពង់ឆ្នាំង នា​ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ។

សូម​ជម្រាប​ថា តាម​ច្បាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ពី​១៨ ដល់​៣០​ឆ្នាំ​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា តាម​ការ​កំណត់​នៃ​ច្បាប់​នេះ ។

ការ​បំពេញ​កាតព្វកិច្ច​យោធា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រីភេទ​គ្រប់​រូប ត្រូវ​ផ្អែក​តាម​ការ​ស្ម័គ្រចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ