ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់រវាងថៅកែផ្ទះល្វែងជុំវិញផ្សារ និងអាជីវករផ្សារ​

1 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ លោក​សំលាង​នី​ត្រូវ​បាន​អាជីវ​ករ​ចោទ​ថា​គាត់​បាន​ធ្វេ​ី​សកម្មភាព​រុះ​រេ​ី​ទីតាំង​កន្លែង​លក់ដូរ​ឥ​វាន់​របស់​ពួក​គាត់​ទាំង​កំរោល​នៅ​ចំណុច​បរិវេណ​ផ្សារ​កំពង់​ប្រណាក ​ប៉ែក​ខាង​ជេ​ី​ង​ផ្សារ ក្នុង​ក្រុង​ព្រះ​វិហារ​ ដោយ​បាន​យក​រថយន្ត​របស់​ខ្លួន​ម៉ាក​Ford Ranger XLT ព​ណ៍​ខ្មៅ ដែល​មាន​ស្លាក​លេខ​ព្រះ​វិហារ…

ខេត្តព្រះវិហារ​ ៖ លោក​សំលាង​នី​ត្រូវ​បាន​អាជីវ​ករ​ចោទ​ថា​គាត់​បាន​ធ្វេ​ី​សកម្មភាព​រុះ​រេ​ី​ទីតាំង​កន្លែង​លក់ដូរ​ឥ​វាន់​របស់​ពួក​គាត់​ទាំង​កំរោល​នៅ​ចំណុច​បរិវេណ​ផ្សារ​កំពង់​ប្រណាក ​ប៉ែក​ខាង​ជេ​ី​ង​ផ្សារ ក្នុង​ក្រុង​ព្រះ​វិហារ​ ដោយ​បាន​យក​រថយន្ត​របស់​ខ្លួន​ម៉ាក​Ford Ranger XLT ព​ណ៍​ខ្មៅ ដែល​មាន​ស្លាក​លេខ​ព្រះ​វិហារ 2C-7273 មក​ដាក់​ពាំង​កន្លែង​លក់ដូរ​របស់​ពួក​គាត់​។

ហេតុការណ៍​​ប្រទូស្តរាយគ្នា​នេះ​ បើ​តាម​សំដី​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​នៅ​វេលា​ម៉ោង​១៥.៣៥​នាទី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ មាន​បុគ្គល​ឈ្មោះ សំ លាង​នី បាន​យក​រថយន្ត​របស់​ខ្លួន​ម៉ាក​Ford Ranger XLT ព​ណ៍​ខ្មៅ ដែល​មាន​ស្លាក​លេខ​ព្រះ​វិហារ 2C-7273 មក​ពាំង​កន្លែង​លក់ដូរ​របស់​គាត់​នៅ​ពេល​ដែល​ជន​រង​គ្រោះ​មក​ដល់​កន្លែង​លក់ដូរ​ចំណុច​បរិវេណ​ផ្សា​រកំពង់​ប្រណាក​ប៉ែក​ខាង​ជើ​ង​ផ្សារ
ក្នុង​ក្រុង​ព្រះ​វិហារ​ខេត្តព្រះវិហារ​។

ហើយ​ពួក​គាត់​ក៏​បាន​ប្រាប់​នឹង​សុំ​សម្រួល​ជាមួយនឹង​បុគ្គល សំ លាង​នី តែ​រូប​លោក​បាន​និយាយ​ថា​ចត​លេ​ី​ផ្លូវ​សារ​ធារ​ណ​: ទេ​ី​ប​បង្ករ​ឱ្យ​ទាស់​ពាក្យ​សំដី​តិចតួច​រួច​ហេ​ី​យ​លោក សំ លាង​នី បាន​ធ្វេ​ី​សកម្មភាព​បំផ្លាញ​កន្លែង​លក់ដូរ​របស់​ជន​រង​គ្រោះ​ដែល​ជា​អាជីវករ​កំពុង​តែ​លក់ដូរ​ជិត​រថយន្ត​របស់​គាត់ ហេ​ី​យ​ក៏​បាន​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​។

ខ​ណះ​ពេល​នេះ​ភាគី​ខាង​ជន​រង​គ្រោះ​កំពុង​តែ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ដែល​ជន​បង្ករ​ខាងលើ ឱ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ខ​ណះ​ពេល​នេះ​ភាគី​ខាង​ជន​រង​គ្រោះ​កំពុង​តែ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ចឱ្យ​ជន​បង្កខាងលើ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោកតា​សំ លាង​នី​បាន​ប្រាប់​បើ​ចង់​ដឹង​ច្បាស់​សូម​ទៅ​សួរ​លោក ខេមរា ចុះ​ហើយ​ក៏​បិទ​ទូរស័ព្ទ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ