ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! ផ្លែកៅឡាក់ អាចការពារពីជំងឺទឹកនោមផ្អែម និង លើសឈា.ម

3 ថ្ងៃ មុន

ផ្លែ​កៅឡាក់ ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​មួយ​ល្អ​សម្រាប់​សុខភាព ជា​ពិសេស​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។​ ​ផ្លែ​កៅឡាក់ អាច​ដើរតួ​ក្នុង​ការពារ និង​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ ផ្លែ​កៅឡាក់ មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​ជាតិ​ស្ករ​ទាប…

ផ្លែ​កៅឡាក់ ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​មួយ​ល្អ​សម្រាប់​សុខភាព ជា​ពិសេស​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។​

​ផ្លែ​កៅឡាក់ អាច​ដើរតួ​ក្នុង​ការពារ និង​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ ផ្លែ​កៅឡាក់ មាន​ជាតិ​សរសៃ​ខ្ពស់ និង​មាន​ជាតិ​ស្ករ​ទាប ដូច្នេះ​ហើយ​ទើប​ផ្លែ​នេះ​អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​យឺត បើ​ប្រៀបធៀប​ទៅ​នឹង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ​។ លើស​ពី​នេះ កៅឡាក់​ក៏​ជួយ​ការពារ​ការ​កើនឡើង និង​ការ​ធ្លាក់​ចុះ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​នៅ​ពេល​និយាយ​ពី​ការ​បញ្ចុះ​សម្ពាធ​ឈាម សារធាតុ​រ៉ែ​មាន​សារៈសំខាន់​តិចតួច​ជាង​ប៉ូ​តា​ស្យូ​ម​។ ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែ​កៅ​ទ្បា​ក់ អាច​គ្រប់គ្រង​ចលនា​ទឹក​នៅ​ក្នុង​ខ្លួន ហើយ​ក៏​មាន​តួនាទី​ជា​ថ្នាំ​រំញោច​សរសៃឈាម​បង្កើន​លំហូរ​ឈាម និង​បញ្ចេញ​ភាព​តានតឹង​លើ​សរសៃឈាម​ផង​ដែរ​។ ការ​កាត់​បន្ថយ​សម្ពាធ​ឈាម អាច​បង្កើន​សុខភាព​សរសៃឈាម​បេះដូង​ទូទៅ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ