ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយសប្បុរស​ជន​​មួយឈុត​ទៀត​​ជូនដល់​ដៃ​លោក​យាយ​ទុរគត​

12 ឆ្នាំ មុន

​ខេត្តកំពង់​ឆ្នាំង​​ ៖ ​អំណោយជា​គ្រឿង​ឧប​ភោគ​បរិភោគ និង​ថវិកា​​មួយឈុត​​ថ្មីទៀត​​​ ត្រូវ​បាន​​​នាំ​យក​ទៅប្រគល់ជូូនលោកយាយ​​សួស ថុន ​​អាយុ​​​៨៥​ឆ្នាំ​ និង​លោកយាយ​​​សួស ​​ធឿង ​អាយុ​​៦៥​ឆ្នាំ ដែលទាំង​​​២​នាក់​បង​ប្អូន​​​​មានជំងឺ​​​ហើម​ខ្លួន និង​កំពុងរស់​​នៅ​យ៉ាង​វេទនា​ក្នុង​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​​រលាប្អៀរ ។ ពេល​

ខេត្តកំពង់​ឆ្នាំង​​ ៖ ​អំណោយជា​គ្រឿង​ឧប​ភោគ​បរិភោគ និង​ថវិកា​​មួយឈុត​​ថ្មីទៀត​​​ ត្រូវ​បាន​​​នាំ​យក​ទៅប្រគល់ជូូនលោកយាយ​​សួស ថុន ​​អាយុ​​​៨៥​ឆ្នាំ​ និង​លោកយាយ​​​សួស ​​ធឿង ​អាយុ​​៦៥​ឆ្នាំ ដែលទាំង​​​២​នាក់​បង​ប្អូន​​​​មានជំងឺ​​​ហើម​ខ្លួន និង​កំពុងរស់​​នៅ​យ៉ាង​វេទនា​ក្នុង​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​​រលាប្អៀរ ។ ពេល​នេះ​​​​​​ លោក​យាយ​​ទាំង​​​២នាក់​បាន​​​ទទួល​​ទឹកសន្សើម​ ដោយ​ការ​ប្រោស​​ប្រណីមេត្តា​​ពីសប្បុរស​ជន​ទាំង​ឡាយ​ដែលបាន​បរិ​ច្ចាគ​​ធនធាន​មនុស្ស​​​ធម៌​ជូន​ដល់​ពួកគាត់​​​​ ​​ក្នុង​​​នោះ​ក៏​មាន​​​ការ​ឧបត្ថម្ភ​ដ៏ខ្ពង់ខ្ពស់​​ពី​លោក​​​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​​កម្ពុជាផងដែរ​។

នៅ​​ព្រឹកថ្ងៃទី​​​​១០ ​កក្កដា ​​​​ភ្នាក់ងារ​​​កោះសន្តិ​ភា​ពបាន​ពាំនាំ​​​​នូវអំណោយ​​​ជា​ថវិកា និង​​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ឈុត​ទៀត​​​​​ជូនដល់​​លោក​យាយ​​​ ដោយ​មាន​ការ​​អញ្ជើញ​​​ចូលរួម​​​ពីលោក​សោម វឺន អភិ​បាល​​រង​ស្រុក​​​រលាប្អៀរ លោក​តាំង​​​​ ប៊ុន​ទត ​​​មេ​ឃុំ​​​​ជ្រៃបាក់ និង​​ចូលរួម​​​ធ្វើ​កំណត់​​​ត្រា​​​ដោយ​​លោក​​​ម៉ក់ ​​សុភារិទ្ធ ​​ស្មៀន​ឃុំ​​​ជ្រៃ​​បាក់ និង​​លោក​មេភូមិ ​​ជំទប់​ឃុំ​ជា​ច្រើន​រូប​ទៀត​។

អំណោយ​​​ដែល​បានប្រគល់​ជូនលោក​​យាយ​ទាំង​​​​២​នាក់​នៅព្រឹក​​នោះ​ គឺកោះសន្តិភាព​​​​ទទួល​​បាន​​ពី​​​​ ១-​លោកហេង ​​ផេង ​ផ្ទះលេខ​​​​​៣៤ ​​នៅ​ផ្សារ​អូឡាំពិក ​​ទឹក​ប្រាក់​ចំនួន​​១០ម៉ឺន​រៀល ​២-​លោក​សុខ ​ឧត្តម ប្រធាន​​​សា​ខា​ក្រុមហ៊ុន​​​​​អុឹង ​រិទ្ធី​គ្រុប ​​ខេត្តកំពង់ឆ្នាំង ទឹកប្រាក់​​​​ចំនួន​៤ម៉ឺន​​រៀល ៣-​លោកវរសេនីយ៍ត្រី​ឃុត សារឿម ​ធ្វើការ​​​នៅក្រសួង​​មហាផ្ទៃ​​ នាយ​រង​​ការិយាល័យ​​​បណ្តុះ​បណ្តាល​ និង​​វិក្រឹត​ការ​​​ ទឹកប្រាក់​​ចំនួន​១០​ដុល្លារ​ និង​សុំ​​ពរជ័យ​ពី​លោកយាយ​ចំពោះ​កូន​ស្រីរបស់​​​លោក​ក្នុង​​​ថ្ងៃ​ខួប​​កំណើត​​​​ផង នាង​​ឈ្មោះ​​ឈិន ចាន់​ធីតា ​និង​ឈិន ពុទ្ធាវី​ កើ​ត​នៅ​ថ្ងៃ​​ទី​​៧ និង​ថ្ងៃទី​១៧ កក្កដា ៤-​​​​​​​ឯក​ឧត្តម​សឹង សំណាង ​ប្រធានក្រុម​​ការងារ​​ចុះជួយ​​ឃុំជ្រៃ​​បាក់ ​ទឹកប្រាក់​ចំនួន​​​​១០០.០០០​រៀល​ ៥-​លោក​តែ សុខឡុង និង​ភរិយា​​ ទឹកប្រាក់​ចំនួន​​​​២០ម៉ឺន​រៀល ៦-​លោក​​​រ័ត្ន ទិត និង​អ្នក​ស្រី​​សូ ណារ៉ា ​ម្ចាស់​​​ឱសថ​ស្ថាន​​ពេទ្យច​ិន ​ទឹកប្រាក់​ចំនួន​​​​​៤ម៉ឺន​រៀល ៧-នាយទាហាន​នៅអង្គភាព​ការិយាល​័យ​ធានា​​​នាយកដ្ឋាន​​​សោធន​និវត្តន៍​ អគ្គ​​យោធ​​សេវា​​ក្រសួង​ការពារជាតិ​​រួម​មាន លោក​ជា ​ឆេន ​ទឹក​ប្រាក់​​​​​១០.០០០រៀល, លោក​​សន វ៉ុន ទឹក​ប្រាក់​ចំនួន​​១០.០០០រៀល, លោក​​ជ័យ សុវណ្ណ ទឹកប្រាក់​​​ចំនួន​១០.០០០រៀល, លោកផាន់ ដារ៉ា​រិទ្ធ ទឹកប្រាក់​ចំនួន​១០.០០០​រៀល, លោក​ថាច់ ​សំវិសាល ទឹកប្រាក់​ចំនួន​​១០.០០០​រៀល ​និង​អ្នក​ស្រី​​​ឡុង សានីន ទឹកប្រាក់​​​ចំនួន​៥.០០០​រៀល ៨-​លោកម៉ៅ ​​ប៉ាតុន ​និង​អ្នក​ស្រី​​​អ៊ិត ស៊ីណេត ​​​អង្ករ​​៥០គីឡូក្រាម ​ទឹកត្រី​​​​៦ដប ត្រីខ​​១ឡូ ​មី​​១​កេស​តូច ​​និង​ថវិកា​​ចំនួន​​១០ម៉ឺន​រៀល ៩-​ការិយា​ល័យ​​មេធាវី​​សិទ្ធិ​ស័ក្តិ​ឧបត្ថម្ភ​​​​៦ម៉ឺនរៀល ​១០-​​លោក​​វណ្ណា ​​​ឧបត្ថម្ភ​​​មីយើង​​​១កេស ​១១-អ្នកស្រី​​ចាន់​ណាក់ ​ឧបត្ថម្ភ​​​​ត្រីខ​​១ឡូ ​​១២-កញ្ញា​​​ស្រីពៅ ​ឧបត្ថម្ភ​​​​១៥.០០០រៀល ​និង​​​១៣-ប្អូនប្រុស​បញ្ញា​​​ឧបត្ថម្ភ​​​១០.០០០រៀល ។​
លោកយាយសួស ​​​ធឿង បាន​លើកដៃ​​​សំពះ ថ្លែងអំណរគុណ​​ជាថ្មីម្តងទៀត ​​ដល់​សប្បុរស​ជន​​​ទាំងអស់ ព្រមទាំង​​​​បួង​សួង​ជូន​ពរ​​​ដល់​សប្បុរស​ជន​​​ទាំងអស់ដែល​​មាន​​ក្តីមេត្តា​​​ដល់​រូប​គាត់​​​ទាំង​ពីរ​នាក់​​បង​ប្អូន ​​សូមជួប​ប្រទះ​​​​​តែ​សេចក្តី​​សុខ និង​​​ពុទ្ធពរ​​​ទាំង​​៤ប្រការ​​គឺ​​​​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបីឃ្លៀង​ឃ្លាត​​​ឡើយ ។ ​លោក​​សោម វឺន ​អភិបាល​រង​ស្រុក​​រលា​ប្អៀរ ​​​ក៏បានថ្លែង​អំណរ​គុណ​​​​យ៉ាង​ជ្រាល​​ជ្រៅ​ដល់បងប្អូន​​​សប្បុរសជន​​​ទាំងអស់ ​​​ពិសេស​សារ​ព័ត៌មាន​កោះសន្តិភាព​ដែលបាន​​ចុះផ្សាយ​​​ពី​ជីវិត​​​ទុរគត​​របស់​លោក​យាយ​ទាំង​ពីររូប​ ​សូម​ជួបតែ​សំណាង​ល្អ និង​ថ្កុំ​ថ្កើង​​​រុង​រឿង​​តរៀងទៅ ៕