ទិញប័រក្រឡុក ហើយសុំដកលុយបន្ថែម តែមិនព្រមបា.ញ់លុយអោយឲ្យអ្នកលក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទៅទិញប័រក្រឡុកមិនមានលុយក្រៅប្រាប់ថា បាញ់តាមកុងធនាគារ ហើយសុំដកលុយ៣ម៉ឺនបន្ថែម តែពេលស្គែន QR កូដ រួចមិនព្រមបាញ់លុយអោយទេ ប្រាប់ថា…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទៅទិញប័រក្រឡុកមិនមានលុយក្រៅប្រាប់ថា បាញ់តាមកុងធនាគារ ហើយសុំដកលុយ៣ម៉ឺនបន្ថែម តែពេលស្គែន QR កូដ រួចមិនព្រមបាញ់លុយអោយទេ ប្រាប់ថា…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទៅទិញប័រក្រឡុកមិនមានលុយក្រៅប្រាប់ថា បាញ់តាមកុងធនាគារ ហើយសុំដកលុយ៣ម៉ឺនបន្ថែម តែពេលស្គែន QR កូដ រួចមិនព្រមបាញ់លុយអោយទេ ប្រាប់ថា បាញ់លុយអោយរួចរាល់ហើយជិះម៉ូតូគេចខ្លួនបាត់ ត្រូវបានម្ចាស់លុយ ព្រមទាំងបងប្អូននាំគ្នាដេញឃាត់បានភ្លាមៗ បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបុរសអ្នកលក់ទឹកក្រឡុកនឹងប័រក្រឡុក បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ បានមកទិញប័រក្រឡុក ក្នុងតម្លៃ៦ពាន់រៀល ហើយសុំដកលុយបន្ថែមចំនួន៣ម៉ឺនទៀតចាំបាញ់តាមកុងធនាគារអោយវិញ ។
ខណៈពេលអ្នកលក់បើក QR អោយស្គែន បុរសខាងលើបានបានស្គែន ហើយប្រាប់ថា បាញ់រួចរាល់ហើយ ក៏បានជិះម៉ូតូគេចចេញទៅ ចំណែកអ្នកលក់ទឹកក្រឡុកវិញបានឆែកមើលក្នុងកុង មិនទាន់ឃើញបាញ់លុយអោយក៏នាំគ្នាជិះម៉ូតូឃាត់បុរសខាងលើ ដើម្បីសួរនាំឆែកមើលកុងបានបាញ់អោយមែនអត់ ពេលភ្លាមៗនោះ បុរសម្នាក់ខាងលើ មិនអោយមើលកុងគាត់នោះទេ ។ បន្ទាប់មកទើបប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ជួយអន្តរាគមន៍ឃាត់យកទៅសួរនាំភ្លាមៗ ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍បានឃាត់សួរនាំហើយបានសម្របសម្រួលជាមួយអ្នកលក់ទឹកក្រឡុកដោយសងលុយ និងអោយនគរបាលប៉ុស្តិ៍ធ្វើកិច្ចសន្យាណែនាំនឹងអោយត្រឡប់ទៅផ្ទះវិញភ្លាមៗ ៕
ចែករំលែកព័តមាននេះ