អ្នកជំនាញបានព្រមានថា ជំងឺបូសអន្ទង់ គឺអាចមានគ្រោះថ្នាក់ដល់អាយុជីវិត បើសិនជាមិនព្យាបាលអោយបានត្រឹមត្រូវនោះទេ ។
ឯកសារវេជ្ជសាស្ត្រមួយរបស់មន្ទីរពេទ្យកាល់ម៉ែត បាននិយាយថា ក្នុងករណីដែលបូសកំពុងតែហើម ឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈា.មដែលអាចបណ្ដាលឲ្យស្លា.ប់បាន។ ករណីនេះងាយនឹងកើតមាន ជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
ក្រៅពីនោះ វាក៏បង្កអោយលាប់សារចុះសារឡើង ប្រសិនបើមិនវះកាត់ផ្ដា.ច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត ។
បូសអន្ទង់ គឺជាបូសកើតនៅម្ដុំទ្វារលាម.ក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។
ចែករំលែកព័តមាននេះ