ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​គ្នា​ដឹង​! អ្នក​ញ៉ាំ​ម្ជូរ​ច្រើន​ពេក ប្រយ័ត្ន​ជួប​រឿង​អ​កុ​ល​ទាំងនេះ​!

19 ម៉ោង មុន

គ្រាន់តែ​ឃើញ​ផ្លែ​ម្ជូរ​ស្រស់​ៗ ជ្រលក់​ជាមួយ​ទឹក​កាពិ​ហិ​រ​ៗ ឬ​ប្រឡាក់​អំបិលម្ទេស​ជូរអែម​ក៏​ស្រក់ទឹកមាត់​ដែរ​! ជា​ពិសេស​សុភាព​នារី​តែ​ម្តង គឺ​មិន​ងាយ​នឹង​បដិសេធ​ម្ជូរ​បាន​ឡើយ​។ តែ​ចាំ​បន្តិច​! ទោះបី​ម្ជូរ​មាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​យ៉ាងណា ក៏​ការ​ញ៉ាំ​ច្រើន​ហួសហេតុ​អាច​បង្ក​បញ្ហា​ដល់​សុខភាព​យើង​បាន​ដែរ​។ បើ​អ្នកជា​អ្នក​ញ៉ាំ​ម្ជូរ​ជើងឯក សូម​មក​ដឹង​ពី​គុណវិបត្តិ​ដែល​អាច​នឹង​កើតឡើង​ទាំងអស់​គ្នា​៖…

គ្រាន់តែ​ឃើញ​ផ្លែ​ម្ជូរ​ស្រស់​ៗ ជ្រលក់​ជាមួយ​ទឹក​កាពិ​ហិ​រ​ៗ ឬ​ប្រឡាក់​អំបិលម្ទេស​ជូរអែម​ក៏​ស្រក់ទឹកមាត់​ដែរ​! ជា​ពិសេស​សុភាព​នារី​តែ​ម្តង គឺ​មិន​ងាយ​នឹង​បដិសេធ​ម្ជូរ​បាន​ឡើយ​។ តែ​ចាំ​បន្តិច​! ទោះបី​ម្ជូរ​មាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​យ៉ាងណា ក៏​ការ​ញ៉ាំ​ច្រើន​ហួសហេតុ​អាច​បង្ក​បញ្ហា​ដល់​សុខភាព​យើង​បាន​ដែរ​។ បើ​អ្នកជា​អ្នក​ញ៉ាំ​ម្ជូរ​ជើងឯក សូម​មក​ដឹង​ពី​គុណវិបត្តិ​ដែល​អាច​នឹង​កើតឡើង​ទាំងអស់​គ្នា​៖

១. ធ្មេញ​ពុក​ផុយ ឈឺ​រហូត​ដល់​ញ៉ាំ​អី​ក៏​មិនកើត​!

តើ​អ្នកដឹង​ទេ​ថា ម្ជូរ​ភាគច្រើន​មាន​ជាតិ​អាស៊ីត​ខ្ពស់? ជាតិ​អាស៊ីត​នេះ​ហើយ​ជា​មេខ្លោង​បំផ្លាញ​ស្រទាប់​ការពារ​ធ្មេញ​របស់​យើង​បន្តិច​ម្តង​ៗ រហូត​ដល់​ធ្មេញ​ស្តើង ពុក​ផុយ និង​ងាយ​ប្រហោង​។ បើ​ញ៉ាំ​ម្ជូរ​ច្រើន​ពេក មិនយូរ​មិនឆាប់​អ្នក​នឹង​ពិបាក​ញ៉ាំ​អាហារ​ក្តៅ​ត្រជាក់ ឬ​អាច​ឈឺធ្មេញ​រហូត​ដេក​មិន​លក់​ក៏​ថា​បាន​!

២. ក្រពះ​រើ​ឡើង ចុក​ឆ្អល់​ដេក​ដួល​!

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​រុំ​ា​រ៉ៃ ឬ​ក្រពះ​ខ្សោយ​ស្រាប់ ការ​ញ៉ាំ​ម្ជូរ​គឺ​ដូច​ជា​ចាក់​សាំង​បន្ថែម​ភ្លើង​អ៊ីចឹង​! ជាតិ​អាស៊ីត​ក្នុង​ម្ជូរ​នឹង​ធ្វើ​ឲ្យ​អាកា​រៈ​ចុក​ឆ្អល់ ក្រហាយ​ទ្រូង និង​រាគ​រូស​កាន់តែ​ធ្ងន់ធ្ងរ​។ មិនតែប៉ុណ្ណោះ វា​អាច​បង្ក​ជា​ដំបៅ​ក្រពះ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​លុយ​ព្យាបាល​មិន​ខុស​ពី​បាយ​ផង​។

៣. ស្បែក​ស្រអាប់ បាត់បង់​សំណើម ហើយ​មុខ​ឡើង​ហើម​ដូច​គេ​ទះ​!

ទោះបី​ម្ជូរ​ខ្លះ​មាន​វីតាមីន C ក៏​ដោយ តែបើ​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ម្ជូរ​ដែល​មាន​ជ្រលក់​ពណ៌ ឬ​ដាក់​ម្សៅ​ស៊ុប​ច្រើន អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​បាត់បង់​សំណើម ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ថែម​ទាំង​អាច​ឡើង​មុន​ទៀត​ផង​។ កុំ​ភ្លេច​ថា ជាតិ​ប្រៃ​ក្នុង​ទឹកជ្រលក់​ក៏​អាច​ធ្វើ​ឲ្យ​មុខ​និង​ខ្លួន​អ្នក​ហើម​ដូច​គេ​ទះ​ដែរ​!

៤. ជាតិ​ស្ករ​ឡើង​ខ្ពស់ ប្រយ័ត្ន​ក្លាយជា​អ្នកជំងឺ​ទឹកនោមផ្អែម​!

ម្ជូរ​មួយ​ចំនួន ពិសេស​ម្ជូរ​កំប៉ុង ឬ​ម្ជូរ​ដែល​គេ​ប្រឡាក់​ស្ករ​ច្រើន គឺ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ណាស់​។ ការ​ញ៉ាំ​ប្រភេទ​នេះ​ញឹកញាប់​ពេក គឺ​ដូច​ជា​ចាក់​ជាតិ​ស្ករ​ចូលខ្លួន​ឥត​ឈប់​ឈរ​អីចឹង​។ យូរ​ៗ​ទៅ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើនឡើង​ខ្ពស់ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។

៥. តម្រងនោម​ធ្វើការ​ធ្ងន់​រហូត​ដល់​ខូច​!

ម្ជូរ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ឬ​មាន​សារធាតុ​គីមី​សម្រាប់​រក្សា​ទុក​ឲ្យ​បាន​យូរ នឹង​ធ្វើ​ឲ្យ​តម្រងនោម​របស់​អ្នកធ្វើការ​ធ្ងន់​ខ្លាំង​ដើម្បី​ច្រោះ​ជាតិពុល​ចេញពី​រាង​កាយ​។ បើ​អ្នក​ញ៉ាំ​ម្ជូរ​ប្រភេទ​នេះ​ជា​ប្រចាំ អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​តម្រងនោម​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ