ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ផ្សំ​ថ្នាំបុរាណម្នាក់រង់ចាំជិះឡានឈ្នួលទៅខេត្ត ​ត្រូវ​សង្ស័យប្រើល្បិ.ចយកទូរស័ព្ទទៅបាត់

22 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសជា​គ្រូ​ផ្សំ​ថ្នាំបុរាណ​ម្នាក់​មក​ចំណតរថយន្ត​ ដើម្បីរង់ចាំជិះរថយន្តឈ្នួលទៅខេត្ត ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​តេ​ទៅប្រពន្ធ​ បែរជា​យក​ទូរស័ព្ទ​របស់​គាត់​រត់ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​ចំណតរថយន្ត​ទល់មុខ​មន្ទីរពេទ្យ​លោកសង្ឃ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ…

​រាជធានីភ្នំពេញ ៖ បុរសជា​គ្រូ​ផ្សំ​ថ្នាំបុរាណ​ម្នាក់​មក​ចំណតរថយន្ត​ ដើម្បីរង់ចាំជិះរថយន្តឈ្នួលទៅខេត្ត ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​តេ​ទៅប្រពន្ធ​ បែរជា​យក​ទូរស័ព្ទ​របស់​គាត់​រត់ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​ចំណតរថយន្ត​ទល់មុខ​មន្ទីរពេទ្យ​លោកសង្ឃ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាមប្រភព​ព​ត៌​មាន​ពី​លោកគ្រូ​ផ្សំ​ថ្នាំបុរាណ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​មក​ពី​ក្រុងព្រះសីហនុ ក្នុង​​គោលបំណង​ទៅ​ដើរ​លក់​ថ្នាំ​និង​ព្យាបាល​ជម្ងឺ​នៅ​ខេត្តរតនគិរី បាន​មក​ឈប់​នៅ​ចំណតរថយន្ត​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈនៅ​វេលា​ម៉ោង​១០​យប់ ដើម្បី​រង់ចាំ​នៅ​ចំណតរថយន្ត​នៅ​គល់​ស្ពាន​អាកាស​៧​មក​រា​ជិត​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ រង់ចាំ​ជិះរថយន្ត​បន្ត​ទៀត​នៅ​វេលា​ម៉ោង​៦​ព្រឹក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគីរី ។

តាមប្រភពពីលោកគ្រូ​ផ្សំ​ថ្នាំបុរាណបានបន្តថា ខណៈ​ពេល​គាត់​កំពុង​រង់​ចាំ​រថយន្ដឈ្នួល​នៅ​គល់​ស្ពាន​អាកាស​៧​មក​រា​ ក៏​ស្រាប់តែមាន​ជនសង្ស័យ​ម្នាក់​មក​ខ្ចី​ទូរស័ព្ទ​គាត់​ថា​ខ​ល​ទៅ​ប្រពន្ធ ​ហើយ​ជនសង្ស័យបានយកទូរស័ព្ទ​​ដើរ​ចេញពី​កន្លែង​កើតហេតុ ចំណែក​គាត់ក៏​បាន​ដើរ​តាម​ពីក្រោយ ។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​បញ្ចេញ​កាំបិត​មក​គំរាម​គាត់ តែ​គាត់​សោកស្ដាយ​ទូរស័ព្ទ​គាត់​ផង​នោះ បាន​ដេញតាម​​ជនសង្ស័យ រត់​ចូល​ម្តុំ​តំបន់​ស្មុគស្មាញ​ គេចខ្លួន​បាត់​តែ​ម្តង ​ទើប​គាត់​មក​ចំណតរថយន្ដ​ឈ្នួល​វិញ​ភ្លាម​ៗ ។

​តាមប្រភពពីលោកគ្រូផ្សំថ្នាំបុរាណខាងលើ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ក្នុង​ខ្លួន​គាត់​មិន​មាន​ថវិកា​ជាប់​ខ្លួន​ឡើយ មាន​តែ​បំ​វេច​សំលៀក​បំពាក់ និង​មេមាន់​មួយ​ ដែល​អ្នកជម្ងឺ​ពេល​ដែល​គាត់​ព្យាបាល​ជា​គេ​ឲ្យ ​។

ក្រោយ​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា​មក​នាំ​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ