រូបថតមួយចំនួនរបស់សត្វស្វាធំ (ម៉ាកាក់) មួយក្បាលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ពួកអ្នកប្រើអ៊ីនធើរណេត។ រូបថតទាំងនោះថតក្នុងឧទ្យានជាតិមួយនៃខេត្តស៊ូឡាវេស៊ីខាងជើងរបស់ឥណ្ឌូណេស៊ីដោយសត្វធំនេះខ្លួនឯង។
លោកដាវីដ ស្លាទ័រ ជាប្រជាជនម្នាក់រស់នៅតំបន់ GLOUCESTER អាយុ៤៦ឆ្នាំ បានដើរលេងក្នុងឧទ្យានជាតិនោះ ហើយត្រូវសត្វស្វាធំមួយក្បាលដណ្តើមយកម៉ាស៊ីនថតរបស់គាត់ ហើយដោយចៃដន្យស្វានេះបានចុចប៊ូតុងថតជាប់រូបវាមួយចំនួន។ រូបថតស្វានេះដែលចុចថតខ្លួនឯងញ៉ាំងឱ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះជារូបថតដែលស្វានោះញញឹមយ៉ាងស្រស់ដែលប្រហែលមកពីវាសប្បាយចិត្តខ្លាំងពេកពេលវាចុចប៊ូតុងថត ហើយមានចេញពន្លឺភ្លើង ៕
ចែករំលែកព័តមាននេះ