ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេចតាមដានមើលផង ! ជំងឺដា.ច់សរសៃឈា.មខួរក្បាលដោយសម្ពាធឈា.មខ្ពស់គ្រប់គ្រងមិនបានល្អ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ​ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​សម្ពាធ​ឈាម​ខ្ពស់​គ្រប់គ្រង​មិន​បាន​ល្អ ។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បន្ត​ថា ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល ដោយ​ឯកឯង…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ​ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​សម្ពាធ​ឈាម​ខ្ពស់​គ្រប់គ្រង​មិន​បាន​ល្អ ។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បន្ត​ថា ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល ដោយ​ឯកឯង ដែល​បណ្តាល​មក​ពី​សម្ពាធ​ឈា​.​ម​ឡើង​ខ្ពស់​ភ្លាម​ៗ​គ្រប់គ្រង​មិន​បាន​ល្អ ហើយ​ដែល​នាំ​អោយ​មាន​ឈា​.​មក​ក​នៅ​ក្នុង​ខួរក្បាល ។

១.ផលវិបាកនៃការដាច់សរសៃឈា.មនេះធ្វើអោយ ៖

– អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈា.ម

– អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬពេលវេលាណាមួយបើដុំឈា.មមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

២. រោគសញ្ញា៖

– ឈឺក្បាលខ្លាំង ភ្លាមៗ

– មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)

– វង្វេងស្មារតី ឬសន្ល.ប់

៣. មូលហេតុ៖

យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈា.ម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖

– ជំងឺទឹកនោមផ្អែម

– ការពិសាស្រា និងបារីច្រើន

៤. ការធ្វើរោគវិនិច្ឆ័យ៖

ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈា.មក្នុងខួរក្បាល ឬក៏អត់លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈា.មកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។

៥. ការព្យាបាល៖

ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖

– គ្រប់គ្រងសម្ពាធឈា.មអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ

– ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់

– ការសម្រាក និងដាក់ក្បាលខ្ពស់៣០ដឺក្រេ។

ខ) ការព្យាបាលដោយការវះកាត់៖

គោលបំណងនៃការវះកាត់យកឈា.មចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។

យើងធ្វើការវះកាត់នៅពេលដែល៖

– ទំហំនៃដុំឈាមកក (លើសពី៣៥ សង់ទីម៉ែត្រគីប)

– អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)

– ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ