ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​កត់​ចំណាំ​សម្ដី​ត្រាំ​ដែល​ខក​ចិត្ត​និយាយ​ជា​មួយ​ពូទីន​ឥត​ប្រយោជន៍

14 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ដែល​ថា​គាត់​ខក​ចិត្ត​ណាស់និយាយ​ជា​មួយ​លោក​ពូទីន​កាល​ពី​យប់​មិញ​ជិត​មួយ​ម៉ោង​គ្មាន​​បាន​សាច់​ការ​អ្វី​សោះ​។ កាល​ពី​សប្ដាហ៍​មុន​, លោក​ត្រាំ​​ថ្លែង​ដោយ​ទំនុក​ចិត្ត​ថា​លោក​ពូទីន​កំពុង​តែ​ចង់​​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។​ ប៉ុន្តែ​បន្ទាប់​ពី​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​គ្នា​ជិត​មួយ​ម៉ោង​យប់​មិញ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​។ គាត់​ថា​តាម​មើល​ទៅ​ លោក​ពូទីន​ប្រហែល​ជា​គ្មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សាក​សួរអំពី​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ដែល​ថា​គាត់​ខក​ចិត្ត​ណាស់និយាយ​ជា​មួយ​លោក​ពូទីន​កាល​ពី​យប់​មិញ​ជិត​មួយ​ម៉ោង​គ្មាន​​បាន​សាច់​ការ​អ្វី​សោះ​។ កាល​ពី​សប្ដាហ៍​មុន​, លោក​ត្រាំ​​ថ្លែង​ដោយ​ទំនុក​ចិត្ត​ថា​លោក​ពូទីន​កំពុង​តែ​ចង់​​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។​

ប៉ុន្តែ​បន្ទាប់​ពី​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​គ្នា​ជិត​មួយ​ម៉ោង​យប់​មិញ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​។ គាត់​ថា​តាម​មើល​ទៅ​ លោក​ពូទីន​ប្រហែល​ជា​គ្មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សាក​សួរអំពី​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េ​ស្កូស ថ្លែង​ថា​ជា​ការ​ពិត យើង​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​រាល់​ពាក្យ​សម្ដី​របស់​លោក​​ត្រាំ​។ ​

​កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​​ លោក​ត្រាំ​ហ៊ាន​ធានា​អះ​អាង​ថា​​​ប្រើ​ពេល​តែ​២៤​ម៉ោង​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​​​ឱ្យ​បាន​ព្រោះ​គាត់​មានទំនុក​ចិត្ត​ថា​ទំនាក់​ទំនង​ល្អ​រវាងគាត់​ និង​លោក​ពូទីន​អាច​ជួយ​ពន្លឿន​ការ​ចរ​ចា​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ធ្មេច​បើក​ៗ​​​រយៈ​ពេល​៥​ខែ​កន្លះ​ទៅ​ហើយ​គ្មាន​ឃើញ​ចរ​ចា​បាន​ជា​លទ្ធ​ផល​អ្វី​សោះ​​ក្រៅ​ពី​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ដង​ៗ១​​ពាន់​នាក់​។​​

​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ ​លោក​ពូទីន​បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​រុស្ស៊ី​ពិត​ជា​ប្រាថ្នា​ចង់​បាន​ណាស់​ការ​ដោះ​ស្រាយ​បញ្ហា​​ដោយ​សន្តិ​វិធី​តាម​រយៈ​​ដំណោះ​ស្រាយ​នយោបាយ និង​ការ​ចរ​ចា​គ្នា​តាម​មធ្យោបាយ​ការ​ទូត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ រុស្ស៊ី​ត្រូវ​តែ​បន្ត​ធ្វើ​នូវ​អ្វី​ដែល​លោក​ពូទីន​ហោះ​ថា​ «​ប្រតិបត្តិ​ការ​​សឹក​ពិសេស​​»។ ​​មាន​ន័យ​ថា​រុស្ស៊ី​នឹង​បន្ត​យុទ្ធ​នា​ការ​យោធា​ដូច​ភ្លៀង​រលឹម​រហូត​ដល់​សម្រេច​តាម​គោល​ដៅ​របស់​ខ្លួន​។ នោះ​គឺ​អ្វី​ដែល​ជា​ឫស​គល់​នៃ​សង្គ្រាម​។

​លោក​ពូទីន​​​​ប្រាប់​លោក​ត្រាំ​​​ថា​​រុស្ស៊ី​ចង់​កំណត់​ពេល​វេលា​សម​ស្រប​ណា​មួយ​ដើម្បី​​​រៀប​ចំ​កិច្ច​ជំនួប​ដោយ​ផ្ទាល់​ជា​មួយ​អ៊ុយ​ក្រែន​ជា​លើក​ទី​បី​។ ដូច្នេះ​និយាយ​ចុះ​និយាយ​ឡើង​ទៅ​ សង្គ្រាម​អ៊ុយ​ក្រែន​ប្រហែល​ជា​គ្មាន​ថ្ងៃ​បញ្ចប់​ទេ​។ ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ក៏​ធ្វើ​អ្វី​ប្រទេស​រុស្ស៊ី​មិន​កើត​ ផ្លូវ​យោធា​ក៏​មិន​ឈ្នះ​រុស្ស៊ី​។ អ្នក​ដែល​វេទនា​គឺ​យុទ្ធ​ជន​នៅ​សមរភូមិ​មុខ​ដែល​ពលី​ជីវិត​រាល់​ថ្ងៃ, ប្រ​ជា​ជន​ដែល​រង​គ្រាប់​មីស៊ីល​ និង​ដ្រូន​របស់​រុស្ស៊ី​ និង​មនុស្ស​១​ពិភព​លោក​ដែល​រង​ផល​ប៉ះ​ពាល់​​សេដ្ឋ​កិច្ច​ដោយ​សារ​សង្គ្រាម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ