ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​អ៊ីស្រាអែល​ទទួល​យក​បទ​ឈប់​បា.ញ់​រយៈ​ពេល​៦០​ថ្ងៃ

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖​ លោក​ត្រាំ​ប្រកាសថា​អ៊ីស្រា​អែល​ឯក​ភាព​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​នៅ​តំបន់​ហ្កា​ហ្សា​។ លោក​ក៏​ឆ្លៀត​ក្រើន​រំលឹក​ទៅ​ក្រុម​ហាម៉ាស់​គួរ​ទទួល​យក​បទ​ឈប់បាញ់​​ដើម្បី​កុំ​ឱ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​។ សេចក្ដី​ប្រកាសនេះ​​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​​ណឺតាន់​យ៉ាហ៊ូ​​ទៅ​​សេត​វិមាន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។ លោក​ត្រាំ​ថ្លែង​ថា​​ក្រុម​អ្នក​តំណាង​របស់​លោក​​ទើប​តែ​ជួប​គ្នា​ជា​មួយ​​មន្ត្រី​​អ៊ីស្រា​អែល​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ហ្កាហ្សា​។ ​អ៊ីស្រា​អែល​យល់​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​។ នៅ​អំឡុង​ពេល​៦០​ថ្ងៃ​នោះ​ យើង​នឹង​ធ្វើ​ការ​ងារ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​។ លោក​​​ថា​ប្រទេស​កាតា និង​អេហ្ស៊ីប​នឹង​យក​សំណើ​នៃ​បទ​ឈប់​បាញ់​ទៅ​ឱ្យ​ក្រុម​ហាម៉ាស់​ពិនិត្យ​មើល​។​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖​ លោក​ត្រាំ​ប្រកាសថា​អ៊ីស្រា​អែល​ឯក​ភាព​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​នៅ​តំបន់​ហ្កា​ហ្សា​។ លោក​ក៏​ឆ្លៀត​ក្រើន​រំលឹក​ទៅ​ក្រុម​ហាម៉ាស់​គួរ​ទទួល​យក​បទ​ឈប់បាញ់​​ដើម្បី​កុំ​ឱ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​។ សេចក្ដី​ប្រកាសនេះ​​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​​ណឺតាន់​យ៉ាហ៊ូ​​ទៅ​​សេត​វិមាន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។

លោក​ត្រាំ​ថ្លែង​ថា​​ក្រុម​អ្នក​តំណាង​របស់​លោក​​ទើប​តែ​ជួប​គ្នា​ជា​មួយ​​មន្ត្រី​​អ៊ីស្រា​អែល​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ហ្កាហ្សា​។ ​អ៊ីស្រា​អែល​យល់​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​។ នៅ​អំឡុង​ពេល​៦០​ថ្ងៃ​នោះ​ យើង​នឹង​ធ្វើ​ការ​ងារ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​។ លោក​​​ថា​ប្រទេស​កាតា និង​អេហ្ស៊ីប​នឹង​យក​សំណើ​នៃ​បទ​ឈប់​បាញ់​ទៅ​ឱ្យ​ក្រុម​ហាម៉ាស់​ពិនិត្យ​មើល​។​

ទន្ទឹម​នឹង​ការ​អំពាវ​​នាវ​ឱ្យ​ហាម៉ាស់​​ទទួល​យក​បទ​ឈប់បាញ់​ លោក​ត្រាំក៏​ឆ្លៀត​ព្រមាន​ផង​ដែរ​ថា​បើ​សិន​ពួក​​គេ​មិន​ទទួលយក​ទេ​នឹង​មាន​ផល​វិបា​កធ្ងន់​ធ្ងរ​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​សេចក្ដី​សង្ឃឹម​ថា​ហាម៉ាស​នឹង​ទទួល​យក​បទ​ឈប់បាញ់​ដើម្បី​ជា​ប្រយោជន៍​​នៃ​តំបន់​មជ្ឈិម​បូព៌ា​ទាំង​មូល។ បើ​មិន​ដូច្នេះ​ទេ​ សភាព​ការណ៍​នឹង​ចុះ​ដុន​ដាប​កាន់​តែ​ខ្លាំង​។​

ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ធ្វើ​នយោបាយ​ការ​ទូត​យ៉ាង​ខ្លាំង​ក្លា​ដោយ​ដាក់​សម្ពាធ​អ៊ីស្រាអែល​ និង​ហា​ម៉ាស់​ដើម្បី​​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ ​លក្ខ​ខណ្ឌ​​នៃ​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ត្រូវ​តែ​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណើ​នៃ​បទ​ឈប់​បាញ់​​។ រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ទទួល​បន្ទុក​ខាង​កិច្ច​ការ​យុទ្ធ​សាស្ត្រ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីន​តោន​កាល​ពី​យប់​មិញ​ដើម្បី​ជួប​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​ដែល​​រួម​មាន​អនុ​ប្រធានា​ធិបតី​អាមេរិក,​ រដ្ឋ​មន្ត្រី​ការ​បរទេស​​ និង​បេសក​ជន​ពិសេស​របស់​អាមេរិក​ លោក​ស្ទីវ​វីត​ខូស​។ គោល​បំណង​ធំ​គឺ​ដើម្បី​ពិភាក្សា​អំពី​បទ​ឈប់​បាញ់​, ការ​គំរាម​កំហែង​នៅ​ក្នុង​តំបន់​ និង​បញ្ហា​អ៊ីរ៉ង់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ