ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងភាគីថៃ និងកម្ពុជាអនុវត្តគោលការណ៍ថ្នាក់ដឹកនាំរៀងៗខ្លួន និងបិទមិនឱ្យទំនិញចេញចូល

21 ម៉ោង មុន
  • កោះកុង

កោះកុង ៖ ស្ថានភាពច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ខាងភាគីថៃ និងកម្ពុជា នៅតែអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំរៀងៗខ្លួន គ្មានអ្វីប្រែប្រួលនោះទេ…

កោះកុង ៖ ស្ថានភាពច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ខាងភាគីថៃ និងកម្ពុជា នៅតែអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំរៀងៗខ្លួន គ្មានអ្វីប្រែប្រួលនោះទេ គឺបិទទាំងស្រុងមិនអនុញ្ញាតឲ្យមានលំហូរទំនិញចេញចូលនោះឡើយ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ ។

ដោយអនុញ្ញាតតែពលរដ្ឋ និងពលករខ្មែរចាកចេញពីប្រទេសថៃទៅកាន់ស្រុកកំណើតរៀងៗខ្លួន ។ ចំណែកឯក្រុមការងាររដ្ឋបាលខេត្ត នៅចាំទទួលពលករ និងបញ្ជូនទៅតាមស្រុកកំណើតរៀងៗខ្លួន និងចាំទទួលឲ្យចូលបម្រើការងាររោងចក្រ នៅក្នុងខេត្តកោះកុង តាមការស្នើសុំរបស់ពលករ ។

ពលករខ្មែរ បានចាកចេញមកជាបន្តបន្ទាប់ តែមិនមមាញឹកដូចច្រកអន្តរជាតិដទៃនោះទេ ។ ចំពោះស្ថានភាពសន្តិសុខ នៅច្រកអន្តរជាតិចាំយាម និងស្ថានភាព នៅតាមបណ្ដោយព្រំដែន ក្នុងក្របខណ្ឌខេត្តកោះកុង ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ