ចិនព្រមា.នប្រទេសនានាជាថ្មីម្តងទៀត កុំឱ្យចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដែលធ្វើឱ្យចិនខាតបង់
ទីក្រុងប៉េកាំង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥…
ទីក្រុងប៉េកាំង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥…
ទីក្រុងប៉េកាំង ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចេញផ្សាយថា ប្រទេសចិនបានព្រមានប្រទេសនានាជាថ្មីម្តងទៀត ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យខ្លួនខាតបង់។
សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីណាមួយដែលឈានដល់កិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធជាមួយសហរដ្ឋអាមេរិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន។
ប្រសិនបើស្ថានភាពបែបនេះកើតឡើង ប្រទេសចិននឹងមិនទទួលយកជាដាច់ខាត ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
ក្រសួងក៏បានប្រាប់បណ្តាប្រទេសដែលកំពុងតែព្យាយាមចរចាឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិកថា មានតែការការពារយ៉ាងម៉ឺងម៉ាត់នូវជំហរជាគោលការណ៍របស់ខ្លួនប៉ុណ្ណោះ ទើបប្រទេសទាំងនោះអាចការពារសិទ្ធិ និងផលប្រយោជន៍ខ្លួនប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ប្រទេសចិនស្វាគមន៍គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយអាមេរិកតាមរយៈការពិគ្រោះយោបល់ស្មើភាពគ្នា។ ប្រទេសចិនក៏អំពាវនាវឱ្យប្រទេសនានាឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មអន្តរជាតិពហុភាគី។
សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន បានហៅការដាក់ពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានដាក់ចេញកាលពីខែមេសាកន្លងទៅថា គឺជាទង្វើធម្មតានៃការគំរាមកំហែងឯកតោភាគី។
បណ្តាមន្ត្រីអាមេរិកបានបញ្ជាក់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេកំពុងតែបង្កើនការចរចាជាមួយនឹងដៃគូពាណិជ្ជកម្មជាច្រើន រួមទាំង សហភាពអឺរ៉ុប ជប៉ុន វៀតណាម និងឥណ្ឌា ហើយអាចនឹងសម្រេចកិច្ចព្រមព្រៀងមួយចំនួនជាមួយផងដែរ។ ពួកគេក៏បានបន្ថែមថា សម្រាប់ប្រទេសដែលបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ សហរដ្ឋអាមេរិកអាចនឹងឈានទៅមុខ និងដាក់អត្រាពន្ធឯកតោភាគី។
រហូតមកដល់ពេលនេះ រដ្ឋបាលលោក ត្រាំ ទើបតែឈានដល់ការព្រមព្រៀងពាណិជ្ជកម្មមានកម្រិតជាមួយប្រទេសចិន និងអង់គ្លេស ដែលត្រូវបានហៅថា ការព្រមព្រៀងគ្នាជាគោលការណ៍លើក្របខណ្ឌមួយ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននោះ ក៏មិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយ៕
ចែករំលែកព័តមាននេះ