ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំងនេះ! ស្ត្រី​មាន​ផ្ទៃពោះ ញ៉ាំ​ហើយ​អាច​ជួប​​គ្រោះ​ថ្នា.ក់​បាន

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ពិសារ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? 1​ ​ផ្លែ​ធុ​រេ​ន ៖ អ្នក​មិន​គួរ​ពិសារ​ច្រើន​ឡើយ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ជាតិ​ក្រៅ ហើយនឹង​ជាតិ​ស្ករ​ខ្ពស់​។ នៅ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ពិសារ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

1​ ​ផ្លែ​ធុ​រេ​ន ៖ អ្នក​មិន​គួរ​ពិសារ​ច្រើន​ឡើយ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ជាតិ​ក្រៅ ហើយនឹង​ជាតិ​ស្ករ​ខ្ពស់​។ នៅ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន នោះ​អ្នក​នឹង​ងាយ​ក្តៅ​ក្នុង ព្រមទាំង​ជាតិ​ស្ករ​អាច​ឡើង​ខ្ពស់​។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។
2.​ ​ផ្លែ​ម្នាស់ ៖ ក៏​អ្នក​មិន​គួរ​បរិភោគ​ច្រើន​ដែរ ព្រោះ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន នោះ​អ្នក​នឹង​អាច​ក្តៅ​ក្នុង​ដោយ​មិនដឹង​ខ្លួន ដោយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ងាយ​មាន​គ្រោះថ្នាក់​ណាស់​។

3.​ ​ប្រសិនជា​អ្នក​មិន​ចង់​ក្តៅ​ក្នុង ហើយ​មិន​ចង់​ឆាប់​មួល​ម៉ៅ​ច្រើន​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​មិន​គួរ​ញ៉ាំ​ផ្លែ​ឈើ​រី​ឡើយ ព្រោះ​ផ្លែ​ឈើ​មួយ​នេះ ពិសារ​ច្រើន អាច​ក្តៅ​ក្នុង​ដោយ​មិនដឹង​ខ្លួន​។
4.​ ​អ្នក​ម្តាយ​ដែល​មាន​ក្រពះ និង​ពោះវៀន​មិនសូវ​ល្អ មិន​គួរ​បរិភោគ​ផ្លែ​ចេក​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ស្រួល​បាន​ពេល​ដែល​បរិភោគ​ច្រើន​។

5.​ ​នៅ​ក្នុង​ផ្លែ​គូ​លេ​ន មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ណាស់​។ ប្រសិនជា​អ្នក​បរិភោគ​ច្រើន ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​នឹង​ឡើង​ខ្ពស់ ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អាច​រងគ្រោះថ្នាក់​បាន​យ៉ាង​ងាយ​។

6.​ ​ផ្លែ​ឪឡឹក ក៏​អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​មិន​បាន​ល្អ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​រាក​ទៀត​ផង​។ ជា​ពិសេស ក៏​អាច​ធ្វើ​ឲ្យ​ទម្ងន់​កូន​លើស​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​សម្រាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ