ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយធើ្វសកម្មភាពឆ.ក់យ៉ាងសកម្មក្នុងក្រុងអរិយក្សត្រ ខណៈម្នាក់ទៀតរត់គេចខ្លួន

12 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ បាន​ធើ្វ​ការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ ក្រោយ​ធើ្វ​សកម្មភាព​ឆ​.​ក់​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ក្រុង​អរិយ​ក្សត្រ បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​រង​របួស​នៅ​ពេល​ធើ្វ​សកម្ម​ឆ​.​ក់ ចំណែក​បក្សពួក​កំពុង​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុង​ធើ្វ​ការ​ស្រាវជ្រាវ​បន្ត ។…

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ បាន​ធើ្វ​ការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ ក្រោយ​ធើ្វ​សកម្មភាព​ឆ​.​ក់​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ក្រុង​អរិយ​ក្សត្រ បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​រង​របួស​នៅ​ពេល​ធើ្វ​សកម្ម​ឆ​.​ក់ ចំណែក​បក្សពួក​កំពុង​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុង​ធើ្វ​ការ​ស្រាវជ្រាវ​បន្ត ។

ប្រតិបត្តិការ​ធើ្វ​ការ​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ធើ្វ​ឡើង​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ធើ្វ​សកម្មភាព​ឆ​.​ក់​ជន​រង​គ្រោះ​បាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​រង​របួស​ឈា​.​ម​ត្រង់​ចង្កា​ក្បាលជង្គង់ និង​បា​.​ក់​ធ្មេញ ។

ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ ៖ ១-​ឈ្មោះ ឆុំ ខួច ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម (​មាន​ស្នាម​របួស​ឈា​.​ម​ត្រង់​ចង្កា ក្បាលជង្គង់ និង​បាក់​ធ្មេញ )
២-​ឈ្មោះ ស៊ន សម្ផស្ស ភេទ​ស្រី អាយុ​១៨ ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់​អន​ឡាញ មាន​ទីលំនៅ​ភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

៣-​ឈ្មោះ សើរ សុភា​រ៉ា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​៣ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។

បើ​តាម​ការ​បញ្ចា​ក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ៖ ១-​ឈ្មោះ ហេង វី​រៈ​បុត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ តេ​ស្តិ៍​ទឹកនោម​រក​សារធាតុ​ញៀ​.​ន លទ្ធផល​(​វិជ្ជមាន​) ។ ២-​ឈ្មោះ វល់ រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្នុង ឃុំ​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ (​គេចខ្លួន​)

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​-1FQ-6283 ,​កាបូបស្ពាយ​សាច់​ក្រណាត់ ពណ៌​ខ្មៅ​ចំនួន​០១ (​មាន​អក្សរ​ឡា​តាំង OULANSHI) ,​មួក​សុវត្ថិភាព ពណ៌​ខ្មៅ​ចំនួន​០១ (​មាន​អក្សរ SPC) ,​រូប​ព្រះពុទ្ធ សង់​ពី​ឈើ ពណ៌​ខ្មៅ​ចំនួន​០១ ,​ទូរស័ព្ទ ម៉ាក​Oppo ពណ៌​សលាយ​ផ្ទៃមេឃ​ចំនួន​០១​គ្រឿង​, ទូរស័ព្ទ ម៉ាក Iphone 13 Pro Max ពណ៌​ស ចំនួន​០១​គ្រឿង ,​អាវយឺត​ដៃ​វែង ពណ៌​ខ្មៅ ចំនួន​០១ ,​អាវយឺត​ដៃ​វែង ក្រឡា​ការ៉ូ ចំនួន​០១ ,​ប្រាក់​រៀល​ចំនួន ៧,៣២០០​រៀល (​ប្រាំពីរ​ម៉ឺន​បី​ពាន់​ពីរ​រយរ​រៀល​) (​ចាប់​យក​ពី​ជនសង្ស័យ ហេង វី​រៈ​បុត្រ​) ។

សមត្ថកិច្ច​លោក​បាន​បន្ត​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល ជន​រង​គ្រោះ​ឈ្មោះ ឆុំ ខួច ជិះ​ម៉ូតូ​ម្នាក់ឯង តាម​ផ្លូវ​ត្រឡប់​មក​ពី​លក់​តា​ប៉ែ​មក​ដល់​ចំណុច​ភូមិ​ឃ្លាំងមឿង​ជើង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ក៏​ស្រាប់​មាន​ជនសង្ស័យ​ម្នាក់ ជា​មនុស្ស​ប្រុស​ជិះ​ម៉ូតូ​ម្នាក់ឯង បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​លុយ​ស្ពាយ​ជំ​ហៀ​ង​របស់​គាត់​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួស ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួន​ឡើង​ទៅ​ខាង​ស្រុក​ខ្សាច់កណ្តាល​បាត់ ទើប​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំពិល​។

បន្ទាប់​មក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ជន​រង​គ្រោះ​ឈ្មោះ ស៊ន សម្ផស្ស បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​ដើម្បី​យក​ភេសជ្ជៈ​ឲ្យ​ភ្ញៀវ​ដែល​គេ​កម្ម​ង់ នៅ​សង្កាត់​ព្រែក​លួង ដោយ​មាន​ព្យួរ​កាបូបស្ពាយ​ពណ៌​ទឹកប្រាក់ នៅ​លើ​ស្មា​ខាងស្តាំ​ផង​ដែល​លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​ភូមិ​ព្រែកដូន​ហែម សង្កាត់​ព្រែក​អំពិល ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ប្រុស​បាន​ជិះ​ម៉ូតូ​មក​ជិត​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​របស់​ជន​រង​គ្រោះ​បាន​សម្រេច​រួច​ជិះ​គេចខ្លួន​ទៅ​បាត់​តែ​ម្តង រួច​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំពិល ។

រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២​និង​៤៥ នាទី​រសៀល​ជន​រង​គ្រោះ​ឈ្មោះ សើរ សុភា​រ៉ា បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​សំដៅ​ទៅ​ផ្ទះ​ឈ្មោះ គ្រូ​យន់ នៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ សង្កាត់​ព្រែក​អំពិល ដើម្បី​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន​ដែល​ទើបនឹង​កើត​លុះ​ពេល​ធ្វើ​ដំណើរ​ចូល​តាម​ផ្លូវ​បេតុង​ជិះ​ដល់​ផ្ទះ​គ្រូ​យន់​ក៏​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​លុយ​ពី​គាត់​បាន​សម្រេច​ជិះ​គេចខ្លួន​ទៅ​បាត់ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ តាម​ទូរស័ព្ទ​មក​កាន់​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​ក៏​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ចេញ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ រហូត​ធ្វើការ​ប្រដេញ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួច​ជា​វត្ថុ​តាង​យក​មក​ធ្វើការ​សារ​សួរនាំ ។

នៅ​ចំពោះ​មុខ សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហេង វិ​រៈ​បុត្រ បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ក្រុង​អរិយ​ក្សត្រ ចំនួន​០៣ ករណី​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ​បន្ត​ចាត់ការ​តាម​នីតិវិធី ចំណែក​បក្សពួក​នៅ​សេសសល់​សមត្ថកិច្ច​កំពុង​បើក​ការ ស្រាវជ្រាវ​បន្ត​យក​អនុវត្ត​តាម​នីតិវិធី ៕ អែ​ល មេ​សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ