ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង​បន្លែ​បែប​នេះ ទើប​មិនកើត​ជំងឺ

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​លាង​បន្លែ និង​ចម្អិន​ដែល​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​នៅ​ពេល​ដែល​អ្នក​លាង​បន្លែ អ្នក​គួរតែ​ប្រើ​ទឹក​ហូរ​មក​លាង មិន​គួរ​ត្រង​ទុក​ក្នុង​ចានដែក​មួយ​ទើប​លាង​នោះ​ទេ ទើប​វា​អាច​សម្លាប់​មេរោគ​បាន​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​លាង​បន្លែ និង​ចម្អិន​ដែល​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​នៅ​ពេល​ដែល​អ្នក​លាង​បន្លែ អ្នក​គួរតែ​ប្រើ​ទឹក​ហូរ​មក​លាង មិន​គួរ​ត្រង​ទុក​ក្នុង​ចានដែក​មួយ​ទើប​លាង​នោះ​ទេ ទើប​វា​អាច​សម្លាប់​មេរោគ​បាន​។ ជា​ពិសេស បន្លែ​មិន​គួរ​ចិត​រួច​ទើប​លាង​ទេ ដោយ​ទិញ​មក​គួរតែ​លាង​តាម​សន្លឹក ទើប​ចិត​តាម​ក្រោយ​។

•​ ​បន្លែ​ដែល​អ្នក​យក​ទៅ​ចម្អិន ក្រោយ​ពេល​ដែល​ទឹក​ពុះ​ទើប​អាច​ដាក់​ចូល​ទៅ​បាន ទើប​អាច​រក្សា​សារធាតុចិញ្ចឹម​ដែល​មាន​ក្នុង​នោះ មិន​បាត់បង់​អស់​។

•​ ​បន្លែ​ដែល​អ្នក​យក​ទៅ​ឆារ គួរតែ​ប្រើ​ភ្លើង​ខ្លាំង ហើយ​ឆារ​ឲ្យ​លឿន រួច​លើក​ឡើង ទើប​មិន​បាត់បង់​សារធាតុចិញ្ចឹម​ក្នុង​នោះ​។ ប៉ុន្តែ​ដូច​ជា​ពពួក​សណ្តែកបារាំង​ត្រូវ​តែ​យក​ទៅ​ស្ងោរ​ជា​មុន​សិន​ទើប​អាច​ឆារ​បាន ដើម្បី​ឲ្យ​វា​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​បាន​។

•​ ​ក្រោយ​ពេល​ដែល​អ្នក​ចម្អិន​រួច គួរតែ​ពិសារ​ភ្លាម មិន​គួរ​ទុក​យូរ​នោះ​ទេ ព្រោះ​ទុក​យូរ​អាច​ធ្វើ​ឲ្យ​សារធាតុចិញ្ចឹម​ក្នុង​នោះ​អាច​បាត់បង់​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ