ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់បានធើ្វសកម្មភាពលួចកា.ច់កម៉ូតូជនរងគ្រោះ ក្នុងផ្ទះសំណាក់ប៉ះចំម៉ូតូអ្នកស្គាល់គ្នា ក៏ចិត្តល្អបានយកសងម្ចាស់គេវិញ តែត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួន ។

ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទីយប់ ស្ថិតនៅចំណុចក្នុងផ្ទះសំណាក់«ជាសំណាង » ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនសង្ស័យ០២នាក់ ៖
១/ ឈ្មោះ អ៊ឹម យូសែប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរតុការ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ ឈ្មោះ ដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ(គេចខ្លួន) ។

បើតាមប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំសង្សារទៅដេកនៅផ្ទះសំណាក់ខាងលើ ហើយបានទុកម៉ូតូក្នុងផ្ទះសំណាក់ ដោយបានចាក់សោ.កម៉ូតូត្រឹមត្រូវទៀតផង ។
លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ខាងលើបាននាំគ្នាមកលួចកា.ច់សោកម៉ូតូយកទៅ ដោយឈ្មោះអ៊ឹម យូសែប ជាអ្នកចូលធ្វើសកម្មភាពយកដែកសំប៉ែតចុងស្រួចកាច់សោកម៉ូតូ ។
ក្រោយពីលួចកា.ច់សោកយកម៉ូតូបានហើយ ឈ្មោះដេត បាននិយាយប្រាប់ទៅឈ្មោះអ៊ឹយូសែប ថាលួចម៉ូតូចំអ្នកស្គាល់គ្នា ទើបឈ្មោះដេត បានយកម៉ូតូនោះទៅឲ្យជនរងគ្រោះវិញ ហើយជនរងគ្រោះក្រោយពីបានម៉ូតូវិញ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចឡើយ ។
លុះក្រោយមក ជនសង្ស័យម្នាក់ឈ្មោះ អ៊ឹមយូសែប ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌនាយកដ្ឋានក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានរួចប្រគល់ឲ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធីតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះដេត ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន តែម៉ូតូនោះត្រូវឈ្មោះដេត បានយកទៅប្រគល់ឲ្យជនរងគ្រោះវិញហើយ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ