ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់បងប្អូន​ពលករ​​ដែលត្រឡប់ពី​ថៃកំពុងរកការងារធ្វើនៅខ្មែរ​

14 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​សម្រាប់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ ជា​ពិសេស ​បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ មាន​បំណង​វិល​ត្រលប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ ព្រោះ​សហគ្រាស​គ្រឹះស្ថាន​នៅ​ខេត្តមណ្ឌលគិរី កំពុង​មាន​តម្រូវការ​កម្មករ​និ​យោ​ជិ​ក​ជាង​៧​ពាន់​នាក់ ដើម្បី​បំពេញការងារ​…

ខេត្តមណ្ឌលគិរី ៖ ​សម្រាប់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ ជា​ពិសេស ​បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ មាន​បំណង​វិល​ត្រលប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ ព្រោះ​សហគ្រាស​គ្រឹះស្ថាន​នៅ​ខេត្តមណ្ឌលគិរី កំពុង​មាន​តម្រូវការ​កម្មករ​និ​យោ​ជិ​ក​ជាង​៧​ពាន់​នាក់ ដើម្បី​បំពេញការងារ​ ។

លោក ណ​យ ច័ន្ទ​តារា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ ដោយ​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ​ផ្លូវថ្នល់​បាន​ប្រសើរ ខេត្តមណ្ឌលគិរី មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន​២២២​សហគ្រាស គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ។

ប្រធាន​មន្ទីរ​ការងារ​បន្ត​ថា ដោយ​ទំហំ​ការងារ​មាន​ច្រើន តែ​កម្លាំង​ពលកម្ម​ក្នុង​ខេត្ត​មិន​គ្រប់គ្រាន់ បណ្តា​សហគ្រាស​ទាំងអស់​ បាន​ស្នើ​សុំ​សហការ​ជាមួយ​មន្ទីរ​ការងារ ដើម្បី​ជ្រើសរើស​កម្លាំង​កម្មករ​និ​យោ​ជិ​ក​បម្រើ​ការ​តាម​ជំនាញ​នានា ចំនួន​៧​៤៨៧​នាក់ ដែល​ជា​មធ្យម​ទទួល​ប្រាក់ខែ​គោល ចាប់ពី ៩២០ ០០០ ម៉ឺន​រៀល​(​តែបើ​ករណី​ធ្វើ​គ្រប់​ផែនការ តាម​ការ​ប្រឹងប្រែង ប្រាក់ខែ​អាច​លើស​នេះ​ទៅ​តាម​ជំនាញ​) និង​មាន​កន្លែង​ស្នាក់​នៅ មាន​របប​អង្ករ ហើយនឹង​ប្រាក់​លើកទឹកចិត្ត រួម​និង​ផ្ដល់​ប័ណ្ណ ប ស ស ធានា​បានការ​ព្យាបាល​ជំងឺ​ ។

​ជាមួយ​គ្នា​នេះ​ ក៏​មាន​លក្ខខណ្ឌ ដោយ​កម្មករ​និ​យោ​ជិ​ក​ទាំង​ពីរ​ភេទ តម្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ទៅ​៤៥ ឆ្នាំ តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណ​បណ្ណ​មាន​សុពលភាព និង​កាយសម្បទា​ល្អ​ ។

លោក ណ​យ ច័ន្ទ​តារា បាន​បន្ត​ថា ក្នុង​នាម​ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ផង​ដែរ សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ហើយ​ក្នុង​នោះ​ក៏​មាន ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក​តែងតែ​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជា​កសិករ នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។

ក្នុង​ចន្លោះ​ពេល​នេះ ដែល​យើង​កំពុង​តែ​មាន​បញ្ហា ផ្នែក​នយោបាយ​ជាមួយនឹង​ប្រទេស​ជិតខាង សូម​ពុក​ម៉ែ​បងប្អូន​ជឿជាក់ លើ​រាជរដ្ឋាភិបាល​ហើយ​វិល​ត្រឡប់​មក​រស់នៅ​លើ​ទឹកដី នៃ​ប្រទេស​កម្ពុជា​របស់​យើង​វិញ ហើយ​ម៉ោង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​គិតគូរ​និង​ផ្ដល់​ឱកាស​ការងារ​ជូន​បងប្អូន​នៅ​ក្នុង​ប្រទេស​។

លោក ណ​យ ច័ន្ទ​តារា បាន​បញ្ជាក់​ថា គ្មាន​កន្លែង​ណា ដែល​ផ្តល់​ភាព​កក់ក្តៅ​ជាង​នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ គ្មាន​គ្រួសារ​ណា​ដែល​កក់ក្តៅ​ជាង​គ្រួសារ​របស់​យើង​ទេ ដូច្នេះ​សូម​ពុក​ម៉ែ​បងប្អូន ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មានការ​ជឿជាក់​លើ​រាជរដ្ឋាភិបាល និយាយ​ដាច់​ដោយឡែក​មួយទៀត នៅ​ក្នុង​ខេត្តមណ្ឌលគិរី​យើង ឯកឧត្ដម ថង សា​វុន ក៏​ដូច​ជា​អង្គភាព ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ផ្សេង​ទៀត កំពុង​តែ​ស្វែងរក​ក៏​ដូច​ជា​ផ្តល់​ឱកាស​ការងារ​ជូន​ប្អូន​ពុក​ម៉ែ​បន្ថែម​គ្រប់ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ