ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​អ៊ីស្រាអែល​វា.យ​អ៊ីរ៉ង់​លើក​នេះ​រំ.លោ.ភ​ធម្ម​នុញ្ញ​ UN និង​ច្បាប់​អន្តរ​ជាតិ

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ករណី​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ទី​តាំង​ជាង​​មួយ​រយ​កន្លែង​ទូទាំង​ប្រទេស​អ៊ីរ៉ង់​បណ្ដាល​ឱ្យ​ស្លាប់​មេ​បញ្ជា​ការ​កំពូល​នៃ​ឆ្មាំ​បដិ​វត្ត​ និង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​។ រុស្ស៊ី​ចាត់​ទុក​ថា​ទង្វើ​របស់​អ៊ីស្រាអែល​នោះ​ធ្វើ​ឡើង​ដោយ​ឥត​មាន​នរណា​បង្ក​ហេតុ​មុន​ទាល់​តែ​សោះ​។ ដូច្នេះ​ជា​ការ​រំលោភ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​មិន​​ព្រម​​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​ទេ​​។ អ៊ីស្រាអែល​​អះ​អាង​ថា​មូល​ហេតុ​ដែល​ខ្លួន​វាយ​អ៊ីរ៉ង់​លើក​នេះ​គឺ​វាយ​ទាំង​បង្ខំ​ចិត្ត​ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ អ៊ី​ស្រា​អែល​ថា​ខ្លួន​ត្រូវ​តែ​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​ រោង​ចក្រ​ផលិត​មីស៊ីល​ផ្លោង​ និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​អ៊ីរ៉ង់​ផលិត​អា​វុធ​នុយ​ក្លេអ៊ែរ​បាន​សម្រេច​។…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ករណី​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ទី​តាំង​ជាង​​មួយ​រយ​កន្លែង​ទូទាំង​ប្រទេស​អ៊ីរ៉ង់​បណ្ដាល​ឱ្យ​ស្លាប់​មេ​បញ្ជា​ការ​កំពូល​នៃ​ឆ្មាំ​បដិ​វត្ត​ និង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​។ រុស្ស៊ី​ចាត់​ទុក​ថា​ទង្វើ​របស់​អ៊ីស្រាអែល​នោះ​ធ្វើ​ឡើង​ដោយ​ឥត​មាន​នរណា​បង្ក​ហេតុ​មុន​ទាល់​តែ​សោះ​។ ដូច្នេះ​ជា​ការ​រំលោភ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​មិន​​ព្រម​​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​ទេ​​។

អ៊ីស្រាអែល​​អះ​អាង​ថា​មូល​ហេតុ​ដែល​ខ្លួន​វាយ​អ៊ីរ៉ង់​លើក​នេះ​គឺ​វាយ​ទាំង​បង្ខំ​ចិត្ត​ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ អ៊ី​ស្រា​អែល​ថា​ខ្លួន​ត្រូវ​តែ​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​ រោង​ចក្រ​ផលិត​មីស៊ីល​ផ្លោង​ និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​អ៊ីរ៉ង់​ផលិត​អា​វុធ​នុយ​ក្លេអ៊ែរ​បាន​សម្រេច​។ របាយ​ការណ៍​បឋម​បង្ហាញ​ថា​​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​ថាម​ពល​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅ​ប៊ូ​សឺ (Bushehr) ដែល​រុស្ស៊ី​ជា​អ្នក​ជួយ​សាង​សង់​នោះ​នៅ​ស្អាត​ល្អ​ណាស់​ ឥត​មាន​រង​ការ​វាយ​ប្រហារ​ទេ​។​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោ​កប៉េស្កូស​ ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ខ្វាយ​ខ្វល់​ចំពោះ​បញ្ហា​នេះ និង​សូម​ថ្កោល​ទោស​ទង្វើ​បង្ក​ហេតុ​ដែល​នាំ​ឱ្យ​សភាព​ការណ៍​​​តាន​តឹង​កាន់​តែ​ខ្លាំង​​។ លោក​ពូទីន​ទទួល​បាន​ព័ត៌​មាន​ជា​បន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​ស​ភាព​ការណ៍​វិវត្ត​ថ្មី​ៗ​តាម​រយៈ​ភ្នាក់​ងារ​សម្ងាត់​អែហ្វ​អែស​ប៊ី (FSB) ផង និង​ពី​ក្រសួង​ការ​បរទេស និង​ក្រសួង​ការ​ពារ​ជាតិ​ផង​។

​ក្រសួង​ការ​បរទេស​រុស្ស៊ី​​ប្រកាស​ថ្កោល​ទោស​អ៊ីស្រាអែល និង​រិះ​គន់​ក្រុម​បស្ចិម​ប្រទេស​ដែល​បង្កើត​គំនិត​ស្អប់​ខ្ពើម​ចំពោះ​អ៊ីរ៉ង់​។ ក្រសួង​ថ្លែង​ថា​យើ​ងសូម​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​របស់​អ៊ីស្រាអែល​​លើក​នេះ​ដែល​រំលោភ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​រំលោភ​ច្បាប់​អន្តរ​ជាតិ​​។ ការ​វាយ​ប្រហារ​ដោយ​យោធា​ទៅ​លើ​រដ្ឋ​​អធិប​តេយ្យ​របស់​ UN រួម​ទាំង​ពល​រដ្ឋ​របស់​គេ, ទី​ក្រុង​ដែល​ធ្លាប់​តែ​រស់​នៅ​ដោយ​សុខ​សាន្ត​ និង​ទី​តាំង​នុយក្លេ​ស៊ីវិល​ជា​ករណី​​មិន​អាច​ទទួល​យក​​បាន​ទេ​។

ក្រសួង​យល់​ថា​សហ​គមន៍​អន្តរ​ជាតិ​មិន​ត្រូវ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ធ្វើ​ហាក់​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ​ព្រោះ​នេះ​ជា​អំពើ​ឃោរ​ឃៅ​ដែល​បំផ្លិច​បំផ្លាញ​សន្តិ​ភាព​ និង​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ និង​អន្តរ​ជាតិ​។ ទី​ក្រុង​ម៉ូ​ស្គូ​មាន​ជំនឿ​ថា​បើ​ទុក​ណា​ក្រុម​បស្ចិម​ប្រទេស​ខ្លាច​អ៊ីរ៉ង់​ផលិត​នុយ​ក្លេ​អ៊ែរ​​ក៏​ដោយ​ ក៏​មិន​គួរ​​​ប្រើ​កម្លាំង​យោធា​ដោះ​ស្រាយ​បញ្ហា​ដែរ​។ ​រុស្ស៊ី​យល់​ថា​មធ្យោ​បាយ​ដ៏​ល្អ​បំផុត​គឺ​ប្រើ​ប្រាស់​នយោបាយ​ការ​ទូត​។

រុស្ស៊ី​សូម​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​​សូម​ប្រើ​ប្រាស់​ការ​អត់​ធ្មត់​ជា​អតិ​បរ​មា​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ស្ថាន​ការណ៍​នេះ​ជ្រួល​ច្របល់​​​កាន់​តែ​ខ្លាំង​។ បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​អូស​ទាញ​តំបន់​មជ្ឈិម​បូព៌ា​​ទាំង​មូល​ឱ្យ​​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​យ៉ាង​ពេញ​បន្ទុក។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពីរ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ