ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនចៅសង្កាត់ចាក់អង្រែលើចេញសែកស្អុយ៣១ម៉ឺនដុល្លារអាមេរិក

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ឃាត់ខ្លួន​លោក កែវ សា​វឿ​ន ចៅសង្កាត់​ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ឃាត់ខ្លួន​លោក កែវ សា​វឿ​ន ចៅសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ តាម​ដីកា​បញ្ជាឱ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) ប្រមាណ​៣១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ការ​ឃាត់ខ្លួន​លោក កែវ សា​វឿ​ន នេះ បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​ទុក​ពេល​ឲ្យ​ភាគី​រង​ការ​ចោទប្រកាន់ និង​ដើមបណ្តឹង​ចរចា​គ្នា ពោល​គឺ​ជន​ត្រូវ​ចោទ​លោក កែវ សា​វឿ​ន ត្រូវ​រក​ប្រាក់​ដាក់​តម្កល់​ខ្លួន​តាម​ការ​ឯកភាព​ពី​ម្ចាស់បំណុល បើ​មិន​ដូច្នោះ​ទេ សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី ។

ដោយសារ​មានការ​តម្កល់​ផ្ទះ​៣​ល្វែង ដែល​មាន​តម្លៃ​ជាង​២១​ម៉ឺន​ដុល្លារ និង​មាន​មនោសញ្ចេតនា​របស់​ម្ចាស់បំណុល លោក កែវ សា​រឿ​ន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​រក​សំណង​បង់​ឱ្យ​ម្ចាស់បំណុល​ក្នុង​តម្លៃ​ជាង​៣១​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ