រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលជាអ្នករស់នៅក្នុងភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទៅផ្លាស់គោ (ផ្លាស់ទីកន្លែងចងគោឲ្យស៊ីស្មៅ) នៅជាយភូមិ ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់អណ្ដែកនៅក្នុងទឹកស្រះមួយកន្លែង ជម្រៅប្រមាណ៤ម៉ែត្រ ជិតទីស្នាក់ការភូមិរបស់គាត់អមប្រឡាយតាហោ មានសភាពហើមស្អុយទៅហើយ។
បន្ទាប់ពីខណ្ឌកំបូល គាត់ក៏បានរត់ទៅប្រាប់អ្នកភូមិជាមួយគ្នា ឲ្យទៅជួយមើលនិងរាយកាណ៍ជូនសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
ស.ពបុរសនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ ស្លៀកខោកីឡា ពណ៍ខ្មៅ ជើងខ្លី និងអត់ពាក់អាវឡើយ ហើយតាមការប៉ាន់ស្មានមានអាយុប្រមាណ៣០ឆ្នាំ។ បើតាមលទ្ធផល នៃការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច គឺបុរសនេះស្លា.ប់ដោយលង់ទឹកខ្លួនឯង មិនពាក់ព័ន្ធ នឹងអំពើឃាតកម្មឡើយ ។
ប្រជាពលរដ្ឋ ដែលទៅចោមរោមមើលនៅកន្លែងកើតហេតុនោះ បាននិយាយថា ពួកគាត់មិនធ្លាប់បានស្គាល់សាកស.ពនេះពីមុនមកទេ ពុំដឹងថាជាអ្នករស់នៅភូមិស្រុកណាឡើយ ហើយមានរឿងអ្វីទើបបានជាមកស្លាប់អណ្ដែតទឹកបែបនេះទៅវិញ ។ ដោយឡែក នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង មានអ្នកភូមិព្រៃរមាស ម្នាក់ទៅផ្លាស់គោ (ផ្លាស់ទីកន្លែងចងគោឲ្យស៊ីស្មៅ) ហើយពេលទៅដល់ជិតស្រះទឹកនោះ បានធំក្លិនស្អុយចម្លែក ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា ក្រោយមកក៏ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់នោះ កំពុងអណ្ដែតនៅក្នុងទឹកស្រះ ធ្វើឲ្យបុរសនោះភ្ញាក់ព្រើត រួចក៏បានរត់ទៅប្រាប់អ្នកភូមិ ជាមួយគ្នាឲ្យទៅជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ពេលនោះ អ្នកភូមិបាននាំគ្នាទៅមើលក្រែងបានស្គាល់ ប៉ុន្តែពេលទៅដល់ពុំមាននរណាម្នាក់បានស្គាល់ថា បុរសដែលស្លាប់ខាងលើនោះ គឺជានរណានោះឡើយ បន្ទាប់មក ក៏បានរាយកាណ៍ជូនសមត្ថកិច្ចបានដឹង ។
នគរបាលបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍បឹងធំ និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះ រួចរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះធ្វើកោសល្យវិច័យ រកមូលហេតុ នៃការស្លាប់នេះ ហើយជាលទ្ធផល នៃការធ្វើកោសល្យវិច័យបញ្ជាក់ថា បុរសនេះស្លា.ប់ដោយលង់ទឹកខ្លួនឯង ពេលនេះ នគរបាលកំពុងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិឲ្យទៅទទួលយកសពធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ