រាជធានីភ្នំពេញ ៖ សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ដោយធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់” សែកស្អុយ” ប្រមាណ ៣១ ម៉ឺនដុល្លារអាមេរិក ។
ការឃាត់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើនោះ បើតាមសមត្តកិច្ចបង្ហើបឲ្យដឹងថា តំណាងអយ្យការបានទុកពេលឲ្យភាគីរងការចោទប្រកាន់ និងដើមបណ្តឹងចរចារគ្នា ពោលគឺជនត្រូវចោទលោក កែវ សាវឿន ត្រូវរកប្រាក់ដាក់តម្កល់ខ្លួន តាមការឯកភាពពីម្ចាស់បំណុល តែបើ មិនដូច្នោះទេ សំណុំរឿងនេះនិងត្រូវបញ្ជូនជនសង្ស័យទៅឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ